Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដថ្មី១០៧នាក់ និងស្លាប់ម្នាក់

បានផុស

នៅ

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​១០៧​នាក់បន្ថែមទៀត​ ក្នុងនោះ​៣៩​ករណី ឆ្លងក្នុងសហគមន៍ និង៦៨ករណីនាំចូលពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន០៤នាក់​ និង​ស្លាប់ម្នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​គិត​ត្រឹម​ម៉ោង​១៧:៣០​នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ចំនួន​៥,០៣២ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៤,៥២៩​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍២០​កុម្ភៈ ចំនួន៥០៣ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៩៨៧នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៤,០៣៦ នាក់ និង​ស្លាប់​ចំនួន ០៩​នាក់​។​

ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូបចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សា​មញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​៣កុំ និង៣ការពារ​៕

អត្ថបទ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម