កម្ពុជាធ្វើវិសោធនកម្មច្បាប់អាស៊ានបូកបី​ស្តីពីការត្រៀមបម្រុង​អង្ករសង្គ្រោះបន្ទាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាធ្វើវិសោធនកម្មច្បាប់អាស៊ានបូកបី​ស្តីពីការត្រៀមបម្រុង​អង្ករសង្គ្រោះបន្ទាន់

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី ៤ ខែសីហានេះ​បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុនបានថ្លែងថាកិច្ចព្រមព្រៀងនេះមានបំណងប្រើប្រាស់យន្តការព្រឹង​សន្តិសុខ​ស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេស​សមាជិក​អាស៊ាន និងបីប្រទេសទៀត​គឺ​សាធារណ​រដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនឱ្យប៉ះពាល់ដល់ទ្រង់ ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍​ដូចការរំពឹងទុកគឺ​ធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ។

ជាក់ស្តែងនៅឆ្នាំ២០០៧​-​២០០៨​ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥-២០១៦ ទទួល​បាន ២១០តោន ឆ្នាំ​២០១៨-​២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២០២០ កន្លងមក​បានទទួល ៣០០តោន សម្រាប់យកមកចែក​ជូនឱ្យបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះ​ពាល់បណ្តាល​មកពីគ្រោះមហន្តរាយធម្មជាតិ។

សូមជំរាបថា គណ:កម្មការទាំងពីរបានឯកភាពលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងអា​ស៊ាន​បូក​បីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ទាំងទម្រង់ និងខ្លឹមសារនៃច្បាប់ ហើយនឹងត្រៀម​ដាក់ជូន​សភាពេញអង្គដើម្បីពិនិត្យ និងអនុម័តនៅពេលខាងមុខ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services