Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងសំរោង កំណត់យកភូមិចំនួន៨ ក្នុងសង្កាត់​អូរ​ស្មាច់ ដាក់ជាតំបន់ក្រហម និងលឿងទុំ​

បានផុស

នៅ

ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក អ៊ុន សុ​ភ័​ក្រ អភិបាលនៃ​គណៈ​អភិបាលក្រុង​សំរោង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្ត​គោលការណ៍​កំណត់ តំបន់​ក្រហម នៅក្នុង​សង្កាត់​អូរ​ស្មាច់ ដោយបាន​ផ្អាក​រាល់​សកម្មភាព​អាជីវកម្ម​នានា ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ ( លើកលែងតែ​ការធ្វើដំណើរ​ទៅ​ចាក់​វ៉ាក់សាំង និង​សកម្មភាព​មួយចំនួន ដែល​ត្រូវបាន​អនុញ្ញាត​នៅក្នុង​តំបន់​ក្រហម​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិដែលត្រូវបានកំណត់ជាតំបន់ក្រហមរួមមាន៖ ភូមិ​រួត​ចំប៉ី ភូមិ​អភិវឌ្ឍន៍ ភូមិ​គិរី​មង្គល ភូមិ​ដើម​ជ្រៃ និង​ភូមិ​ចំការចេក នៃ​សង្កាត់​អូរ​ស្មាច់ ។ ចំណែក​ភូមិ​អូរ​ខ្លាឃ្មុំ ភូមិ​ស្រះ​ទឹក ជា​តំបន់​លឿងទុំ។

អាជ្ញាធរ​ក្រុង សូម​ស្នើសុំ​យ៉ាងទទូច ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តាជួយ​ចូលរួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ ពិតណាស់​ហើយ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការគ្នា និង​អត់ធ្មត់​ក្នុងការ​លំបាក​ក្នុង​រយៈពេល​ខ្លី នោះ​យើង​នឹង​អាចឈាន​ទៅដល់​ការគ្រប់គ្រង​បាន លើ​ខ្សែសង្វាក់​នៃ​ការចម្លង និង​ឈានទៅដល់​ការ​កាត់ផ្ដាច់​ទាំងស្រុង នូវការឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​៕​

អត្ថបទ ​៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម