Connect with us

ព័ត៌មានជាតិ

ទៅមើល​ប្រាសាទ​អង្គរ​វត្ត មិនមែនទៅមើល​ដុំ​ថ្ម​ទេ ១៤ ចំណុច​អច្ឆរិយកូនខ្មែរ​ត្រូវ​ដឹង កុំ​ឲ្យ​បរទេស​សួរអត់ដឹង

បានផុស

នៅ

ប្រាសាទអង្គរ​វត្ត (អង្គរ​តូច) ជាមោទនភាពជាតិខ្មែរ​ត​ជំនាន់ ដែល​​ត្រូវ​បាន​ដាក់ក្នុ​ង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មួយ​គ្មាន​ពីរ គ្មានប្រទេស​ណា​មួយ​អាច​ចម្លង​បំភ្លៃប្រវត្តិសាស្រ្ត​បាន​ឡើយ។

យ៉ាងណា​មិញ កូនខ្មែរ​ត្រូវស្គាល់​ស្វែង​យល់​មរតកជាតិ​នេះ​ឲ្យច្បាស់ កុំ​ស្រពិចស្រពិល កុំ​ឲ្យបរទេស​សួរ​មិន​ដឹង​ មិ​នស្គាល់​ពី​​តម្លៃ​នៃ​សម្បត្តិ​ជាព្រលឹង​ជាតិរបស់ខ្លួន។

កម្ពុជាថ្មី​​នឹង​បង្ហាញ​ចំណុច​សំខាន់ៗ ១៤ ចំណុច​​នៃ​លក្ខខណៈ​អច្ឆរិយៈនៃ​ប្រាសាទ​អង្គរ​វត្ត​ដែល​កូនខ្មែរ​ត្រូវ​ចងចាំ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ប្រាសាទអង្គរវត្តកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដើមសតវត្សរ៍ទី១២ (រវាង​ឆ្នាំ​១១១៣-១១៥០) ដោយព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាសាទបែបព្រហ្មញ្ញសាសនា សាងសង់​ឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ តែក្រោយមកត្រូវបានគេប្រើប្រាស់ជាទីអារាមផ្នែកព្រះពុទ្ធសាសនាវិញ។

-ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុងធានី អាណាចក្រ។ រីឯពាក្យវត្តគឺជាទីដែលព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្តមានន័យថា ជាទីក្រុងដែលមានវត្តព្រះពុទ្ធសាសនា។

-ប្រជាជន​ខ្មែរ និង​បរទេស​មួយចំនួន​យល់​ថា ប្រាសាទ​អង្គរវត្ត ​មាន​កំពូលឬប្រាង្គចំនួន ៥ តែ​ជាក់ស្តែង ប្រាសាទអង្គរវត្ត​មាន​កំពូល​រហូត​ទៅ​ដល់ ១២ គឺ​កំពូល​ ៩ ស្ថិត​នៅ​លើ​សំណង់​ធំ​របស់​ប្រាសាទ រីឯកំពូល៣ទៀត​ ស្ថិត​នៅលើ​ខ្លោងទ្វារ​ចូល​សំខាន់​នៅ​ទិស​ខាងលិច។ កំពូល​​ប្រាង្គកណ្តាលដែល​ខ្ពស់​ជាង​គេ​តំណាងឲ្យភ្នំព្រះសុមេរុ។

-បរិវេណ​ប្រាសាទអង្គរមាន​ទំហំផ្ទៃដី ២០០ហិចតា មាន​រាងជា​ចតុកោណមាន​កំពែងព័ទ្ធជុំវិញ និងកសិណ (គូទឹក) ដែល​មាន​បណ្តោយប្រវែង១៥០០ម និង​ ទទឹង១៣០០ម។

-គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង ។

-ក្នុង​បរិវេណប្រាសាទអង្គរវត្តមានវត្ត​ចំនួន​ពីរ​គឺ​ ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ដែល​ព្រះរាជា​សោយរាជ្យ​​ក្រោយ​​សម័យ​អង្គរ​ បាន​​កសាង​ឡើង​ដើម្បី​គោរព​ប្រតិបត្តិដល់ព្រះពុទ្ធសាសនា។

-កំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់ប្រាសាទ​អង្គរវត្ដ មានកម្ពស់ ៦៥ម ហើយ​ចំណុចកណ្តាលនៃប្រាសាទអង្គរវត្តដែលខ្ពស់ជាងគេ មានឈ្មោះថាជាន់បាកានជាទីកន្លែងបណ្តុំដោយបារមីធំៗទ្រទ្រង់អង្គរមានហើយនៅថ្ងៃឧបោសថសីលថ្ងៃពេញបរមី ហាមភ្ញៀវមិនឱ្យឡើងទៅនោះទេ។

ចម្លាក់ថែវព័ទ្ធជុំវិញប្រាសាទអង្គរវត្ត ចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃថែវខាងលិច។ ចម្លាក់ទាំងនោះរួមមាន៖

(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ)។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និង​ពួកអសុរៈ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត)។​

-ចម្លាក់រឿង​កូរ​សមុទ្រ​ទឹកដោះ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ជាទី​ចាប់អារម្មណ៍​បំផុត​ពី​ភ្ញៀវ​ចូល​ទៅ​ទស្សនាអង្គរ​ មាន​បណ្តោយ​ ៤៩​ម៉ែត្រ និង​កម្ពស់ ​២​ម៉ែត្រ បង្ហាញ​ពី​រូបក្រុម​អសុរៈ(យក្ស) នៅ​ខាងឆ្វេង​ដៃចំនួន​ ៩២ ​អង្គ និង​រូប​ក្រុម​ទេវៈ​នៅ​ខាងស្តាំ​ដៃចំនួន​៨៨​អង្គ បបួល​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ​យក​ទឹក​អម្រិត​។

-រៀងរាល់ថ្ងៃទី ២១-២២ ខែមីនា និងថ្ងៃទី ២២-២៣ ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) និង​វេលាពីរសំខាន់ៗទៀតគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។

-អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។

-អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេ ត្រូវការ​ជំនួយដោយបច្ចេកវិទ្យា។

-ចេតិយជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣ មានមនុស្សតិចណាស់ ដែល​បាន​ដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាវាជាចេតិយផង។

-នៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរាដល់ទៅ ១៧៣៧ ផ្ទាំង ប៉ុន្តែមានតែរូបមួយផ្ទាំងប៉ុណ្ណោះដែល​រូបអប្សរា​ញញឹមចេញធ្មេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម