Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនជនជាតិថៃម្នាក់ លួចចូល​មកប្រទេសកម្ពុជា ដោយខុសច្បាប់

បានផុស

នៅ

(កោះកុង)៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកោះកុង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិថៃម្នាក់ មានឈ្មោះ ភិស្ណុ ង៉ាមខាំ ភេទប្រុស អាយុ៣០ឆ្នាំ (ជាជនមានសតិមិនប្រក្រតី) មានទីលំនៅខេត្ត នខនស្រ៊ីធម្មរ៉ាឆ ប្រទេសថៃ ដែលបានលួចចូល មកប្រទេសកម្ពុជាដោយខុសច្បាប់។

ក្រោយសាកសួររួច​ កម្លាំងជំនាញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើដំណើរដោយថ្មើរជើង តាមឆ្នេរសមុទ្រ ខាងក្រោយប៉ុស្ដិ៍ ច្រកទ្វាអន្តរជាតិចាំយាម ពេលយប់នៅពេលទឹកនាច ក្នុងគោលបំណង មករកការងារធ្វើ។ លុះចូលមកដល់ទឹកដីកម្ពុជា បានប្រទះឃើញម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋ ចតចោលនៅ​ចញ្ចើមផ្លូវ ក៏បានយកកូនសោរក្នុងកាបូបស្ពាយ មកចាក់រហូតម៉ូតូអាចបើកសោរបាន រួចជនសង្ស័យរូបនេះ ក៏បានជិះចេញមក ​ដោយគ្មានគោលដៅច្បាស់លាស់ រហូតមកដល់ភូមិសាស្រ្ត ស្រុកកោះកុង។

កម្លាំងជំនាញ បានសហការជាមួយគ្រូពេទ្យ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ឋផល(អវិជ្ជមាន)និងធ្វើតេស្តទឹកនោមរកសាធាតុញៀន (អវិជ្ជមាន)។ ទោះជាយ៉ាងណា កម្លាំងជំនាញ នៅតែបារម្ភអំពីមេរោគបម្លែងថ្មី(Delta)​។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងរៀបចំសុំណុំរឿង ដើម្បីចាត់វិធានការ លើជនសង្ស័យរូបនេះ តាមនីតិវីធីច្បាប់៕   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៩ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម