Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពីរកន្លែងផ្សេងគ្នាក្នុងយប់​តែមួយ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស​

បានផុស

នៅ

​ត្រឹម១​យប់​មាន​ករណី​ភ្លើង​ឆេះផ្ទះប្រជាពលរដ្ឋពីរកន្លែងផ្សេងគ្នាអស់ទាំងស្រុង ​និង​បណ្ដាលឲ្យមនុស្សម្នាក់​រង​របួសធ្ងន់។

ករណី​ទី​១​កើត​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២១ នៅ​ចំណុច​ភូមិ​តា​ម៉ៅ ឃុំ​សឿ ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ​ឆេះ​ផ្ទះ​អស់​១​ខ្នង​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ឆេះ​អស់ទាំង​ស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អធិការនគរបាល​ស្រុកមង្គល​បូរី​ បាន​ប្រាប់​ឲ្យ​ដឹងថា​ ម្ចាស់ផ្ទះ​មានឈ្មោះ​ វាំង​ ធី​ ភេទ​ប្រុស​ អាយុ៥៧​ឆ្នាំ ​រស់នៅកន្លែងកើតហេត្ត។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ មុនពេល​កើតហេតុ​ ​ម្ចាស់ផ្ទះ​បាន​បង្កាត់ភ្លើង​ដាំបាយហូប​ ដោយសារ​សុរ៉ា​ចូល​ពោះ ​ភ្លេច​ការចងចាំ​ដេកលក់​បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​ពេញបន្ទុក​ឆេះ​ផ្ទះ​១​ខ្នង របួស​ទាំង​ខ្លួនឯង​ធ្ងន់​ទៀត​។​

លោក​បានបញ្ជាក់​​ទៀតថា ​ពេលដែល​ភ្លើងរលត់​សមត្ថកិច្ច​បាន​ចុះ​វាយ​តម្លៃក្នុងនោះ​មាន​មនុស្ស​បួស​ធ្ងន់​១​នាក់​ រលាក​ស្បែ​កដៃ​ខ្នង​និង​ក្បាល​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​ផ្នែក​សម្ភារៈ អង្ករ​មួយ​កា​រ៉ុង ចានឆ្នាំង​ភួយ​មុង សរុប​ជា​ទឹកប្រាក់​ចំនួន ២ ៥០០ .០០០​រៀល​។​

ករណី​ទី​២លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោក​វរ​:​សេនីយ៍​ឯក សៅ សារឿន អធិការ នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ភ្លើង​ឆេះ​ចេញពី​ស្តង់​ដាក់​គីប​ខោអាវ​ជជុះ​ចំនួន​ពី​ល្វែង ដែល​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​បានបញ្ជាក់​ថា​ មុនពេល​កើតហេតុ​នោះ មូលហេតុ​បណ្តាលមកពី​ឆ្លងចរន្ដអគ្គនីឆេះ​ចេញពី​ស្តង់​២​ល្វែង​នោះ​។​

សម្ភារៈខូចខាត​គ្រប់គ្រង​មិនទាន់បាន​ ក្នុងនោះ​មាន​រថយន្ត​សង្គ្រោះ​អគ្គីភ័យ​ចំនួន​៣​គ្រឿង ​មាន​រថយន្ត​សង្គ្រោះ​អ​គ្គិ​ភ័យ​របស់​អធិការដ្ឋាន​ រថយន្តរ​បស់​ក្រុមហ៊ុន​ត្រូ​ពី​កា​ណា រថយន្ត​សង្គ្រោះ​អគ្គីភ័យ​របស់​សាលា​ក្រុង​១​ ពេល​ភ្លើង​កំពុងតែ​ឆេះ​នោះ​ ដោយសារ​តែមាន​រថយន្ត​ជួយ​ពន្លត់​យ៉ាងខ្លាំង​អាច​គ្រប់​សភាព​ការ​បាន​ហើយ​ភ្លើង​រលត់​ទាំងស្រុង​មិន​បណ្តាល​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​នោះទេ ​ចំណែក​មនុស្ស​ក៏​មិន​រងរបួស​ដែរ​៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម