Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ​បន្ត​លុប​អាជ្ញា​ប័ណ្ណ​ចំនួន​៣​បន្ថែម​ទៀត

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានសម្រេច​លុប​អាជ្ញា​ប័ណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ដោយសារ​ក្រុមហ៊ុន​នេះ​មិន​អនុវត្ត​ទៅតាម​ច្បាប់​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា​ អាជ្ញា​ប័ណ្ណ​ទាំង​៣​នោះ​រួមមាន ១.​អាជ្ញា​ប័ណ្ណ​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីន​ធឺ​ណិ​ត​, ២. អាជ្ញា​ប័ណ្ណ​សេវា​ទូរ​សព្ទ​ចល័ត 4G និង ៣.​អាជ្ញា​ប័ណ្ណ​សេវា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ។

យ៉ាងណាក៏ដោយ​ក្រសួង​នឹង​រក្សាទុក​អាជ្ញា​ប័ណ្ណ​សេវា​អ៊ីនធឺណិត (ISP) ឱ្យ​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្ត​ធ្វើ​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។

តាម​សេចក្តី​ជួន​ដំណឹង​បាន​បន្ត​ទៀត​ថា ​«​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុប​អាជ្ញា​បណ្ណ របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយ​ណា ដែល​គេចវេះ​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​ប័ណ្ណ ដូចជា​មិន​មាន​ប្រតិបត្តិការ មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល​ត្រឹមត្រូវ មិន​ផ្តល់​ឯកសារ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​គ្រប់គ្រាន់ មិន​សងបំណុល ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាដើម​»​។

ជា​មួយ​គ្នា​នេះ ក្រសួង​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ អនុវត្ត​ឱ្យបាន​ពេញលេញ​តាមច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​ប័ណ្ណ​។

គួរ​បញ្ជាក់​ថា កន្លងមក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានសម្រេច​លុប និង​ព្យួរ​អាជ្ញា​ប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន រួច​មក​ហើយ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៨ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា១១ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ២១ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម