Connect with us

ព័ត៌មានជាតិ

ព្រឹក​នេះ​ តុលាការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​៩​នាក់​ពី​ បទ​ឧបឃាត

បានផុស

នៅ

ភ្នំពេញ ៖ តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី ២៥​វិច្ឆិកា ឆ្នាំ​២០២០ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ឧបឃាត តាម​មាត្រា​៤៥១​នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្នុងចំណោម​ជនជាប់ចោទ​ទាំង​៩​នាក់​ ក៏​មាន​លោក​សម រ​ង្ស៊ី ផង​ដែរ ដែល​ត្រូវ​កាត់ទោស និង​មនុស្ស​ជំនិតៗ​របស់គាត់​៨​នាក់​ផ្សេងទៀត។

មាត្រា ៤៥១​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែងថា « ឧបឃាត គឺជា​ការប្រព្រឹត្ត​ហិង្សា​មួយ ឬ ច្រើន ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នាំឲ្យមាន​ការប៉ះពាល់​ដល់​បូរណភាព​នៃ​ដែនដី​ជាតិ។ បទ​ឧបឃាត​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ »៕
ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម