Connect with us

ព័ត៌មានជាតិ

ដាក់​គោលដៅ​អនុវត្ត​បម្រាម​គោចរ នៅស្រុក​ចន្ទ្រា​​១៥​គោលដៅ ៩​តាម​ព្រំដែន​កម្ពុជា​វៀតណាម

បានផុស

នៅ

អភិបាលស្រុក​ចន្ទ្រា បាន​ចុះ​អនុវត្ត​នៅគោលដៅ​ចំនួន​១៥ នៅ​ស្រុក​ចន្ទ្រា ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​ធ្វើការណែនាំពី​បម្រាប​គោចរ ដល់​ប្រជា​ពលរដ្ឋ និង​អាជីវករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា និង​ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ​នៅ យប់ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះ​ដឹកនាំកម្លាំងចម្រុះចុះអនុវត្ត សេចក្តីសម្រេចលេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងរយៈពេល១៤ថ្ងៃ គិតចាប់ពី ម៉ោង២៣:៥៩នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង។

លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា​ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ចន្ទ្រា​គឺមាន ១៥​គោលដៅ ក្នុងនោះ​នៅតាម​ឃុំ​ទាំង​៦ ក្នុង​មួយ​ឃុំ ១​គោលដៅ ឃុំ​ជាប់​ព្រំប្រទល់​ស្រុក​និង​ក្រុង​ក្នុង​ខេត្តស្វាយរៀង​។ ដោយឡែក​គោលដៅ​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​មាន៩​គោលដៅ​ផងដែរ ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​ធ្វើការណែនាំ ដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្ត​ស្វាយរៀងពិសេស ការលក់ដូរ ប្រកបអាជីវកម្មគ្រប់ប្រភេទអនុញ្ញាតត្រឹមតែ ការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកអង្គុយ ឬ ទទួលទាន នៅក្នុងបរិវេណ អាជីវកម្មដ្ឋា​របស់ខ្លួនឡើយ ។

សូមបញ្ជាក់​ផងដែរ​ថា ការហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវ អនុវត្តតាមវិធានការបម្រាមគោចរ (ចាប់ពីម៉ោង ២១:០០ នាទី ដល់ម៉ោង ៣:០០នាទី)​។​

លោក​អភិបាលស្រុក​ចន្ទ្រា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើ​គ្មាន​ការ​ចាំ បាច់​សូមកុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​រាល់​ការធ្វើដំណើរ​ត្រូវមាន​លិខិតស្នាម​បញ្ជាក់​ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ​មូលដ្ឋាន​អោយ​ត្រឹមត្រូវ​និង​បន្ត​ចូលរួម អនុវត្តតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​តាមរយៈ​ការ​អនុវត្ត​នូវ​វិធានការ​ជា​បន្តបន្ទាប់រ​បស់​ក្រសួងសុខាភិបាល ជាពិសេស​ការរក្សា​អនាម័យ លាងដៃ​ឲ្យ​ស្អាត ពាក់​ម៉ាស​ជា​ចាំបាច់ និង ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង វិធានការ​៣​កុំ​និង​៣​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម