Connect with us

ព័ត៌មានជាតិ

ទំនាស់​ដីធ្លី​នៅស្រុកទឹកឈូ​ អ្នក​ភូមិ និង​ម្ចាស់​ដី​ថ្មី​​ចេញ​មុខ​​ការពារ​រៀង​ខ្លួន

បានផុស

នៅ

(ខេត្តកំពត)៖ ប្រជាពលរដ្ឋប្រមាណ៦០គ្រួសាររស់ក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងផ្ទុះប្រតិកម្មយ៉ាងពុះកញ្រ្ជោល ខណៈមានគេយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវត្រង់ចំណុចភ្នំតាអ៊ុយ ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរាប់រយនាក់ដែលមានដីចម្ការស្ថិតក្បែរភូមិសាស្ត្រនោះ បានរៀបរាប់ដូចគ្នាថា រយៈពេលថ្មីៗនេះបុគ្គលម្នាក់ ឈ្មោះ លីង អាយហ័រ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ រស់នៅទីរួមខេត្តកំពត បានមកទិញដីប្រជាពលរដ្ឋនៅទីនេះ រួចហើយបាន​យកគ្រឿងចក្រមកជីកកាយបំបិទផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់។ ប្រជាជន​ប្រាប់​ថា ផ្លូវដែលឈ្មោះ លីង អាយហ័រ កាយបំបិទនេះគឺជាផ្លូវសាធារណៈដែលពលរដ្ឋក្នុងតំបន់ធ្លាប់ធ្វើដំណើរឆ្លងកាត់ជាយូរមកហើយ។ តំបន់នេះមានផ្លូវចេញចូលតែមួយនេះទេ ដែលអាចឲ្យពួកគេធ្វើដំណើរទៅមក និងដឹកកសិផលចេញពីចម្ការយកទៅលក់ដោះដូរនៅតាមទីផ្សារនានាក្នុងភូមិសាស្ត្រខេត្តកំពត ចុះបើបិទផ្លូវអីញ្ចឹងតើ​ឲ្យ​ពួកគាត់​ត្រូវធ្វើចរាចរចេញចូលតាមណាទៅ..?។

ចំពោះករណីឈ្មោះលីង អាយហ័រ យកគ្រឿងចក្រកាយបំបិទផ្លូវនេះ ប្រជាជន​ដែល​ចុះតវ៉ា​ក៏​បានធ្វើពាក្យបណ្តឹងអាជ្ញាធរឃុំឲ្យជួយរកដំណោះស្រាយដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហាក់នៅតែមិនទាន់ឃើញគោលការណ៍ដោះស្រាយនៅឡើយទេ។

ប្រជាពលរដ្ឋក៏​សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីដូចបានរៀបរាប់នេះផង។

ទាក់ទិននឹងការចោទប្រកាន់នេះ អ្នកស្រី លីង អាយហ័រ បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកស្រីពិតជាមានគោលបំណងបិទផ្លូវនៅចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ប្រាកដមែន ព្រោះថាដីដែលនៅអមសងខាងផ្លូវនេះជាដីរបស់គាត់បានទិញពីពលរដ្ឋទាំងអស់រួចទៅហើយ ប៉ុន្តែមុននឹងបិទផ្លូវអ្នកស្រីក៏បានធ្វើផ្លូវវៀងមួយទៀតនៅតាមក្រវាត់ព្រំដីរបស់គាត់សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរផងដែរ។

ជុំវិញរឿងរ៉ាវខាងលើ លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចំពោះបញ្ហាទំនាស់នេះ លោកពិតជាបានទទួលបានបណ្តឹងមែន ហើយលោកនឹងទៅធ្វើការដោះស្រាយនៅវេលាម៉ោង៨ព្រឹកថ្ងៃស្អែក ទី២៥ ខែឆ្នាំដដែល៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម