Connect with us

ព័ត៌មានជាតិ

យុវតី​ពីរ​នាក់ លួចរូបថត​ទៅ​បង្កើត​ហ្វេសប៊ុក​បោក​លុយ​គេ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​សហការ​គ្នា​ឃាត់​ខ្លួន​យុវតី​២​នាក់ ដែល​បាន​លួច​រូបថត​របស់​គេ​ទៅ​បង្កើត​ហ្វេសប៊ុក​ ដើម្បី​បោក​លុយ​គេ នៅ​ចំណុច​ភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុង​និង​ខេត្តបាត់ដំបង។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុវតី​ជា​ជនសង្ស័យ​វ័យក្មេង​២​នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ស្រាវជ្រាវ​មុខសញ្ញា​រួច​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ​ ចុះ​ឃាត់ខ្លួន​តាម​អំណាច​សាលដីកា​លេខ​២៧៩៣​និង​២៧៩៤​របស់​តុលាការខេត្ត​កំពង់ធំ​។ មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០:១០​នាទី​នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ នៅ​ចំណុច​ភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុង​និង​ខេត្តបាត់ដំបង​។

​ប្រភព​ខាងលើ​បន្ត​ថា កិច្ចប្រតិបត្តិការ​លើក​រ​ណី​ខាងលើនេះ​ ធ្វើឡើង​តាមរយៈ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ បាន​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ​ត្រ​ង់ចំណុច​ខាងលើ​ស្របតាម​ដីកា​របស់​តុលា​ការ​ខេត្ត​កំពង់ធំ​។ ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ​លី​ សាន់​ឆាយ ​ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ​មុខរបរ​សិស្ស​ រស់នៅ​ភូមិ​ស្វាយជ្រុំ​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ពុធ ជាវ​ឌ្ឍ​នា​ ហៅ​សៅ​.​ចាន់ណា​ភេទ​ស្រី ​អាយុ​២១​ឆ្នាំ ​មុខរបរ​នៅផ្ទះ​ រស់នៅ​ភូមិ​កំពង់ឆ្នាំង​២ ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពុងធំ​ ចុះ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​២៧៩៣​លេខ​២៧៩៤​ចុះ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២១​របស់លោក ​ស៊ិន​ វីរៈ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ពីបទ​លួច​រូបថត​ទៅ​បង្កើត​គណនី​facebook​ក្លែងក្លាយ​ ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នកដទៃ​ក្នុង​បណ្ដាញ​សង្គម​facebook​ ដែល​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​មីនា​ដល់​ខែឧសភា​ឆ្នាំ​២០២១​កន្លងទៅ​។ ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​២​នាក់​ បច្ចុប្បន្ន​ជនសង្ស័យ​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្តបាត់ដំបង​ បានប្រគល់​ឱ្យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​នាំខ្លួន​ទៅ​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រតិភូក្រុមហ៊ុនកូរ៉េ​ធំៗ​មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ៧ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

ជីវិតកម្សាន្ដ២៦ នាទី មុន

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម