Connect with us

ព័ត៌មានជាតិ

ប៉ូលីសខេត្តកណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យបានភ្លាម ក្រោយពលរដ្ឋរាយការណ៍ថា ជននេះមានបំណងអាក្រក់លើខ្លួន

បានផុស

នៅ

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ដែលមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជាស្នងការ បានចាប់ខ្លួនជន​ស​ង្ស័​យ​បានភ្លាមៗ ក្រោយមានប្រជាពលរដ្ឋ បានរាយការណ៍ថា មានជនសង្ស័យម្នាក់ មានបំណងអាក្រក់មកលើខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០​២១ បានឲ្យដឹងថា មានគណនីហ្វេសបុកឈ្មោះ «គ្រួសារ រីករាយ» បានរាយការណ៍សុំអន្តរាគមន៍ ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលថា «សូមជំរាបបងអធិការខេត្តកណ្ដាល សូមជួយខ្ញុំផង ជនក្នុងរូបនេះប៉ុន្មានឆ្នាំមុនបានប្លន់ អា ក ម្ដាយខ្ញុំបាទហើយរត់ចោលស្រុកយូរហើយ ទន្ទឹមនឹងនោះតុលាការខេត្ត បានចេញដីកាចាប់ខ្លួនហើយមិនទាន់ចាប់បាន តែប៉ុន្មានថ្ងៃមុននេះ ជននោះបានខលមកខ្ញុំ ហើយមានបំណងអាក្រក់មកលើខ្ញុំ ទើបតែឥឡូវខ្ញុំបានឃើញជននោះ នៅតាខ្មៅបានជាខ្ញុំមានការភ័យខ្លាច ដូចនេះសូមបងអធិការមេត្តាចាប់ខ្លួនវាផង»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យ ស្រាវជ្រាវករណីខាងលើ។ យោងតាមការស្រាវជ្រាវ និងសាកសួរព័ត៌មានបន្ថែម ករណីខាងលើនេះ ជាករណីប៉ុនប៉ងប្លន់ កើតហេតុនៅ ភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅនេះ។

ជនរងគ្រោះឈ្មោះ ជី ហៀង ហៅត្រឺ ភេទស្រី អាយុ ៦៤ឆ្នាំអាយុ ពេលកើតហេតុ រស់នៅភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ អាយុពេលកើតហេតុ ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ចេញពីមូលដ្ឋាន។ ករណីនេះកម្លាំងជំនាញស្រុក បានកសាងសំណុំរឿងរួចរាល់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ ក្រោយមកជំនាញ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ លេខ១៥៧៥ ដកបចខ/ចុះថ្ងៃទី២៦.វិច្ឆិកា.២០១០ ពីបទ ប៉ុនប៉ងប្លន់ ចេញដោយចៅក្រមស៊ើបសួរ ធ្ធាំ ប៊ុណ្ណា។

ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងការិយា​ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអញ្ជើញកូនប្រុសជនរងគ្រោះ ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ​មកជួប ដើម្បីសហការស្វែងរកទីតាំង ជនសង្ស័យខាងលើ។ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០​២១ កម្លាំង​​ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានធ្វើការចាប់ខ្លួន ឈ្មោះ ហៀង បៀង បាននៅវេលាម៉ោង១១ និង០០នាទីព្រឹក ចំណុចផ្ទះជួល ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចបញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តនីតិវិធី៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម