Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ទទួលអង្ករ១០តោន ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអង្ករ១០តោន ពីលោកឧកញ៉ា តុង ចំរើន ព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីដ៍កាចសាហាវនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក ឧកញ៉ា តុង ចំរើន ដែលជាវិស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។

សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបានជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសាកូវីដ១៩ ក៏ដូចជាជួយប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ផងដែរ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម