Connect with us

ព័ត៌មានជាតិ

គ្មានមន្ត្រីណាម្នាក់ យកលុយពីពលរដ្ឋ ជាថ្នូរនឹងការយកម្ហូបអាហារ ឲ្យអ្នកជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ

បានផុស

នៅ

មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា មិនមានមន្ត្រីនគរបាលណាម្នាក់ យក លុយពីប្រជាពល​រដ្ឋ ជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន ឬសាច់ញ្ញាតិ ដែលកំពុងសម្រាកព្យា​បា​លជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិកនោះទេ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរ បាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មាន មិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះ ថា Heng Sothea និងព័ត៌មាន សុខភាព កំសាន្ត ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់កងកម្លាំងនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា បន្ទាប់ពីបានឃើញ ការចុះផ្សាយរបស់គណនីហ្វេសប៊ុក ខាងលើ ថា មានមន្ត្រីយាម នៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារ មកឲ្យសាច់​ញាត្តិនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង នគរបាលជាតិ ចុះស្រាវ​ជ្រាវភ្លាមៗដល់ទីតាំង បន្ទាប់ពីធ្វើការសាកសួរលម្អិត បានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់ យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារ មកឲ្យបងប្អូន ឬសាច់ញ្ញាតិ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ។

លោកថា ជាក់ស្តែងដោយសារតែ កម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹង តាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់ របស់ក្រុមគ្រូពេទ្យ ហើយយបុគ្គលដែលផុសព័ត៌មានមិនពិតនោះ ក្នុងគោលបំណងអាក្រក់ ដើម្បីបង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាល២៤ម៉ោង លើ២៤ម៉ោង។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្តទៀតថា បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹង ហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះ យកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលកូវីដ នៅស្តាតអូឡាំពិក ខុសពេលម៉ោង ដែលគ្រូពេទ្យកំណត់ ជាច្រើនលើក ច្រើនសារ និងមិនអនុវត្តតាមការណែនាំ របស់គ្រូពេទ្យ។ ដូច្នេះហើយ ទើបសមត្ថកិច្ចប្រចាំការ តាមច្រកចេញចូល មិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ច ដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយ ខុសពីការពិតចោទប្រកាន់ មកលើសមត្ថកិច្ចទៅវិញ។

អ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រកម្ចាស់គណនីទាំងនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម