មនុស្ស​២២​នាក់ ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​យក​សំណាក​ ខណៈ​ចូល​ទៅ​ផឹក​ស៊ី​នៅ​ភោជនីយដ្ឋាន​"តា​សេត"
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មនុស្ស​២២​នាក់ ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​យក​សំណាក​ ខណៈ​ចូល​ទៅ​ផឹក​ស៊ី​នៅ​ភោជនីយដ្ឋាន​”តា​សេត”

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការ​ឡោមព័ទ្ធ​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​២២​នាក់ និង រថយន្ត ម៉ូតូ​ជាច្រើន​គ្រឿង ដើម្បី​យក​សំណាក និង​ដកហូត​ទាំង​រថយន្ត ខ​ណៈ​ពេល​ដែល​ជួប​ប្រមូល​ផ្តុំគ្នា​ផឹក នៅ​ភោជនីយដ្ឋាន “តា​សេត” ល្មើ​ស​នឹង​វិធានការ​សុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ ១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ ទី​០៥ ខែ សីហា ឆ្នាំ​២០២១ នៅ​ចំណុច ភោ​ជនីយដ្ឋា​ន​(​តា​សេត )​ដែល​ស្ថិតនៅ តាមផ្លូវ កែវ​ចិន្តា ក្នុង ក្រុម​១ ភូមិ ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើបៗ ប្រមាណ​ជា​១៣​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ហ៊ុមព័ទ្ធ ខ​ណៈ​ពេល​ដែល​ម្ចាស់​រថយន្ត កំពុងតែ​អង្គុយ​ផឹក នៅ​ខាងក្នុង​ហាង​ល្មើសនឹង​វិធានការ​សុខាភិបាល និង សេចក្តីណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​មនុស្ស​ប្រុស​ស្រី​ចំនួន ២២​នាក់​ ត្រូវ​បាន​កម្លាំង​គ​ណៈ​បញ្ជា​ការឯកភាព ឃាត់ទុក​រួច​ហៅ​ក្រុមគ្រូពេទ្យ​ចុះទៅ​យក​សំណាក​នៅក្នុង​ភោ​ជនី​យដ្ឋា​ន​តែម្តង។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅមុន​ពេល កើតហេតុ ខ​ណៈ​ពេល ដែល​កំពុងតែ​ផឹកស៊ី​ស្រី​ញី​អូន​បង​សប្បាយ ក្អាកក្អាយ​ស្រាប់តែ សមត្ថកិច្ច ចុះទៅ​ដល់ ប្រមូល​អោយនៅ​ម្តុំ​តែម្តង​។​

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅក្នុង​រថយន្ត​ប្រមាណ​១៣​គ្រឿង មាន​រថយន្ត ម៉ាក​ហ្ស៊ិ​ប ពាក់​ស្លាក​លេខ ខេមរៈ ភូមិន្ទ​០១ .២. ៩៥៥៨​មួយគ្រឿង ផង​ដែរ​។ ក្រៅពីនោះ​បុគ្គលិ​ក ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ យក​សំណាក់​ផងដែរ។

គួរបញ្ជាក់​ថា តាម​សេចក្តី​ជូន​ដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋា​ន ដែល​ធានាបាន​នូវ​វិធាន​សុ​វត្តិភាព​ផ្នែក សុខាភិបាល​ជាពិសេស ការរក្សាបាន​នូវ​គម្លាត​សុ​វ​ត្ថិ​បុគ្គល​និង​សង្គម​អាច ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី​និង​អាច​ទទួល​ឲ្យ​ភ្ញៀវ​ចូល​ទទួលទាន​បាន​ក្នុង​បរិវេណ​ទីតាំង ប៉ុន្តែ​ចាំបាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន​ក្នុង​បរិវេណ​សមរម្យ សមាមាត្រ​ទៅ​នឹង​ទំហំ​ទីតាំង​ដើម្បី​រក្សា​ឲ្យ​បាន​ជាដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព បុគ្គល​និង​សង្គម និង​ដើម្បី​ធានា​ឲ្យ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ដោយ​ត្រូវ​ចៀសវាង​ប្រជ្រៀត​គ្នា​ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដែលជា​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩​។ ភោជនីយដ្ឋាន ដែល​ត្រូវ​អនុញ្ញាត​ក្នុង​ចំណុច ខាងលើ​ដាច់ខាត​មិនត្រូវ​លក់​គ្រឿង​ស្រវឹង​ឬ​អនុញ្ញាតអោយ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន​ឡើយ​៕

ដោយ ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣៧ នាទី មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ៤៤ នាទី មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

កីឡា៣ ម៉ោង មុន

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services