Connect with us

ព័ត៌មានជាតិ

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

បានផុស

នៅ

ភ្នំពេញ ​៖​ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត​ផ្តល់​កិច្ចសហការ​ដល់​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ​.​ជ​.​ប និង​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​សម្របសម្រួល សហការ ជាមួយ​មន្ត្រី​បោះឆ្នោត​ក្នុង​ការផ្តល់​លិខិតអញ្ជើញ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ដោយ​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​០៤​សីហា សម្តេច​ក្រឡាហោម សខេង បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម លោកជំទាវ​អភិបាល​នៃ​គណៈ អភិបាល​រាជធានី ខេត្ត ជ្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ផ្ដល់​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០ ឱ្យមក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​របស់​ខ្លួន​ក្នុង​បញ្ជី បោះឆ្នោត ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ដើម្បី​បម្រើ​ឲ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១»​។

សម្តេច​ក្រឡាហោម​បាន​បន្ត​ថា ​ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការផ្តល់​លិខិតអញ្ជើញ​នេះ​ប្រព្រឹត្ត​ទៅដោយ រលូន និង​មាន​ប្រសិទ្ធភាព ក្រសួងមហាផ្ទៃ​សូម​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត​ផ្តល់​កិច្ចសហការ​ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​សម្របសម្រួល សហការ ជាមួយ​មន្ត្រី​បោះឆ្នោត​ក្នុង​ការផ្តល់​លិខិតអញ្ជើញ​នេះ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ដោយ​ត្រូវគោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ “៣​ការពារ ៣​កុំ​” របស់ សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩​។​

សម្តេច​ក្រឡាហោម​សខេង បាន​បញ្ជាក់​ថា ​អាស្រ័យហេតុនេះ សូម លោក​លោកស្រី​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជ្រាប​និង​ចាត់ចែង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម