Connect with us

ព័ត៌មានជាតិ

ឃាត់​អ្នកបើកបរ​រថយន្ត​ធុន​ធំ​៥​នាក់​ ដោយសារ​មាន​សារធាតុ​ញៀន​

បានផុស

នៅ

អ្នកបើកបរ​រថយន្ត​ធុន​ធំ​ប្រមាណ ៥​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ចាម ​ធ្វើការ​ឃាត់ខ្លួន ដោយសារ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ខេត្ត​កំពង់ចាម ប្រាប់​ឲ្យ​ដឹងថា ដោយ​បាន​ការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​កំពង់ចាម លោក វង្ស​ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា ម៉ោង ១៩ និង ០០​នាទី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧១ ភូមិ​៣២ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ជំនាញ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ត និង​ចរាចរណ៍​ស្រុក ចំការលើ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ិ​ត លីន នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ ដាក់​គោលដៅ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើតេស្ត​ទឹកនោម​រក​សារ​ធាតុ​ញៀន​ទៅ លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ ដោយមាន​កម្លាំង​រួម​សរុប​ចំនួន​19​នាក់ ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន ៣៤គ្រឿង បាន​ធ្វើ​តេស្ត​ទឹកនោម​ទាំង ៣៤​នាក់ ក្នុង​នោះ មាន​ជាប់​សារធាតុ​ញៀន​មានចំនួន០៥​នាក់ ( អ្នកបើកបរ​រថយន្ត​ចំនួន ០៥ នាក់ ) ។​

អ្នកបើកបរ​រថយន្ត ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​មាន​សារធាតុ​ញៀន​ទាំង​០៥នាក់ ១.​ឈ្មោះ ខួច ពៅ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ទីលំនៅ​ភូមិ ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ២ .​ឈ្មោះ ឯម ភារ​ម្យ ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​ភ្នឺ ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ ៣ .​ឈ្មោះ ឡ​ន ចាន់​ណាក់ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​នៅ​ភូមិ​ប្រស្រែ​លើ ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។ ៤ .​ឈ្មោះ ម៉ន ថន ភេទ​ប្រុស អាយុ២៤ឆ្នាំ គ្រួសារ​មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​ក្បាល​បឹង​សេះ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ ៥ .​ឈ្មោះ ហែម ហ៊​ន់ អាយុ៣០ឆ្នាំ ភេទ​ប្រុស មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​សូ​ភាស ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ ជំនាញ​បាន​នាំមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​អាជីវកម្ម​សាឡាង​នឹង​ត្រូវ​ចប់!ស្ពានឆ្លង​ទន្លេស្ទឹង​​ត្រង់​ក្រូច​ឆ្មារ​ នឹងចាក់បេតុងតភ្ជាប់នៅ​ថ្ងៃ ០៧ ធ្នូ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៧ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម