Connect with us

ព័ត៌មានជាតិ

ការនាំចូលវ៉ាក់សាំងកូវីដ១៩​របស់ក្រុមហ៊ុនឯកជន ​នឹងជួយសម្រាលបន្ទុករបស់រដ្ឋ

បានផុស

នៅ

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៦ ខែសីហានេះថា ការនាំចូលវ៉ាក់សាំងកូវីដ១៩ របស់វិស័យឯកជន នឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ ហើយវា​នឹងអាចជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល កាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយ​ទ្រទ្រង់ថវិការរបស់រដ្ឋាភិបាល ដែលមិនបាច់ចំណាយលើបុគ្គលមានធនធានធូរធារអាចទៅរក​សេវា​ចាក់ដោយបង់ប្រាក់។ កុំឱ្យប្រើវ៉ាក់សាំងជាមួយគ្នាសម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា វ៉ាក់សាំងកូវីដ-១៩​ ដែលអនុញ្ញាតឱ្យនាំចូលនោះគឺវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់​ដោយអង្គការសុខភាពពិភពលោក​ដោយក្រុមហ៊ុនឯកជនត្រូវប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំង​កូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

បើតាមលោកឧកញ៉ា លឹម ហេងរហូតមកដល់ពេលនេះមានក្រុមហ៊ុនជិត ១០ ដែលបានចុះបញ្ជីដាក់ពាក្យស្នើសុំនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកមិនទាន់មានឈ្មោះក្រុមហ៊ុនផ្លូវការនៅឡើយ ប៉ុន្តែលោកថា ក្រុមហ៊ុន​ដែលអាចនាំចូលបានគឺជាក្រុមហ៊ុនដែល មានការចុះបញ្ជីរបែបបទនាំចូលបរិក្ខា និងឱសថពេទ្យ​កន្លង​មកដែលមានសិទ្ធិ មិនមែនក្រុមហ៊ុនដែលអត់មានចុះបញ្ជីរនៅក្រសួងសុខាភិបាល អាចនាំចូល​បាន។

លោកឧកញ៉ា លឹម ហេងបានឱ្យដឹងថាសភាពាណិជ្ជកម្មកម្ពុជា បានស្នើទៅក្រសួងសុខាភិបាល ជួយអន្តរា​គមន៍លើតម្លៃវ៉ាក់សាំង និងការតេស្តរកកូវីដ១៩ ដើម្បីឱ្យមន្ទីរពេទ្យ គ្លីនិក ឬបញ្ជរលក់វ៉ាក់សាំង ត្រូវដាក់តម្លៃច្បាស់​លាស់​ កុំឱ្យខ្ពស់ហួសហេតុពេក។

លោកថា”ក្នុងនាមសភាពាណិជ្ជកមុ្មកម្ពុជាថ្វីបើឈរនៅខាងក្រុម​ហ៊ុន​មែនក៏​ប៉ុន្តែយើងការពារផលប្រយោជន៍រួម ព្រោះនៅពេលដែលក្នុងដំណាក់កាលកូវីដនេះ ប្រជាពល​រដ្ឋ អាជីវករកំពុងតែខ្វះខាត ប៉ះពាល់ផ្នែក​ហិរញ្ញ​វត្ថុចៀសវាងយើងអត់មានតម្លៃច្បាស់លាស់ គាត់ចូលទៅតេស្តរួចហើយបានចាក់វ៉ាក់សាំង ចាក់វ៉ាក់សាំងរួចហើយបានគិតលុយវាមានបញ្ហាហ្នឹងកើតឡើង ព្រោះអីលឺសូរកន្លងមកមាន​អ្នកខ្លះ​យក​ថ្លៃ”៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម