Connect with us

ព័ត៌មានជាតិ

សកម្មភាពសង់ខ្ទមយកដីរដ្ឋខុសច្បាប់តាមផ្លូវជាតិលេខ ៧៨ កំពុងរីករាលដាលកាន់តែច្រើន

បានផុស

នៅ

ស្ទឹងត្រែង៖ ខណៈពេលដែលអាជ្ញាធរកំពុងជាប់ដៃខ្លាំងក្នុងការប្រយុទ្ធប្រឆាំង និងការរាតត្បាតនៃជំងឺ​កូវីដ-១៩ ជនល្មើសដែលធ្លាប់ធ្វើសកម្មភាពបំពាន និងរំលោភយកដីធ្លីរបស់រដ្ឋ ឬ ដីរបស់ក្រុមហ៊ុនសម្បទាន បានបន្តសកម្មភាពរបស់ខ្លួននៅពេលយប់ កាប់រានព្រៃ សង់ខ្ទមឈើ និងបោះបង្គោលយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងសកម្ម។ ជាក់ស្តែងខ្ទមឈើជាច្រើនត្រូវបានសង់ទាំងយប់យកដីរដ្ឋខុសច្បាប់តាមសងខាងផ្លូវជាតិលេខ ៧៨ ចាស់ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។​ មកដល់ពេលនេះមិនទាន់សមត្ថកិច្ចពាក់ព័ន្ធណាមួយបានចុះបង្រ្កាបនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលថ្មីៗនេះគេសង្កេតឃើញសំណង់ខ្ទមឈើលើដីរបស់រដ្ឋ និងដីរបស់ក្រុមហ៊ុនសម្បទាន ដោយខុសច្បាប់បានរីកដុះដូចផ្សិត ដោយមិនទាន់មានការបង្រ្កាបនៅឡើយ​។ សកម្មភាពថ្មី និង តូចៗនេះប្រសិនជាទុកយូរវានឹងរីកធំ ហើយនឹងបង្កឱ្យមានភាពស្មុគស្មាញទៅជាជម្លោះដីធ្លីរវាងប្រជាជន និងរដ្ឋ ឬក្រុមហ៊ុន ដែលរឿងបែបនេះបានកើតមាននៅក្នុងសង្គមកម្ពុជាដោះស្រាយមិនចេះចប់មិនចេះហើយ។

អាជ្ញាធរឃុំនៅទីនោះបានអះអាងថា នៅអមសងខាងផ្លូវជាតិលេខ ៧៨ ចាស់ ពីចំណុចភូមិច្រប់ ទៅភូមិស្រែតាចាន់ ស្ថិតក្នុងឃុំក្បាលរមាសមាន ស្រុកសេសាន មានប្រជាជននាំគ្នាទៅសង់ខ្ទមឈើបន្តគ្នាយ៉ាងអនាធិបតេយ្យដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ សកម្មភាពទន្ទ្រានព្រៃសង់ខ្ទមឈើនោះធ្វើឡើងភាគច្រើននៅពេលយប់។

មេឃុំក្បាលរមាស លោក វឿន សម្បត្តិ បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ថា ក្រុមអ្នកសង់ខ្ទមឈើភាគច្រើនគឺជាប្រជាជនរដ្ឋក្នុងតំបន់នោះ អ្នកខ្លះមានដីរួចទៅហើយនៅតែចង់បានទៀត​។ លោកមេឃុំបានបន្តថា ករណីនេះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងក្នុងអង្គប្រជុំជាច្រើនដងរួចមកហើយ តែមន្រ្តីជំនាញហាក់ដូចជាមិនមានសកម្មភាពអ្វីនោះទេ។ បើតាមលោកមេឃុំអ្នកទទួលខុសត្រូវលើដីទាំងនេះគឺជាមន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន សុភ័ក្រ្ត នីកា។

លោក វឿន សម្បត្តិ បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុន សុភ័ក្រ នីកា បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ចហើយ ហាក់ដូចជាមិនមានការអភិវឌ្ឍអ្វីនៅចំណុចនេះទេ ហើយក៏មិនបានកាយប្រឡាយព្រំដើម្បីជាសញ្ញាសម្គាល់របស់ក្រុមហ៊ុនដែរ ទើបប្រជាជនចេះតែនាំគ្នាទៅព័ទ្ធយកដី ធ្វើឱ្យអាជ្ញាធរស្មុគស្មាញមានការពិបាកក្នុងការដោះស្រាយ។

ចំណែកលោក អន  ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ជាក់ថា ករណីសង់ខ្ទម​ឈើ​យក​ដីដើម្បីធ្វើជាកម្មសិទ្ធិ នៅភូមិសាស្ត្រផ្លូវជាតិលេខ ៧៨ចាស់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន សមត្ថកិច្ច និងមន្រ្តីរដ្ឋបាលព្រៃឈើកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងបំផុសឱ្យពលរដ្ឋចាប់ដីខុសច្បាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៧ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម