Connect with us

ព័ត៌មានជាតិ

៣ថ្ងៃអាជ្ញាធររាជធានីបង្ក្រាបហាងផឹកស៊ីល្មើសបម្រាម និងឃាត់មនុស្សរាប់សិបនាក់

បានផុស

នៅ

ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបិទបម្រាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣ និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាព បានយកចិត្តទុកដាក់ដើម្បីអនុវត្តលើកាេងារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មនថ្ងៃជាប់គ្នានេះ គណៈបញ្ជាការឯកភាពតាមខណ្ឌនីមួយៗ បានចុះបង្ក្រាប និងឃាត់មនុស្ស​ប្រុស​ស្រី​រាប់សិបនាក់ ខណៈពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុក លួចបង្កប់ខេរ៉ាអូខេ ផ្គើន​នឹងបម្រាម​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងនោះ កាលពីវេលាម៉ោង៩ យប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ប្រធានគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការ បង្ក្រាបភោជនីយដ្ឋាន​លួចបង្កប់ KTV មួយកន្លែង មានយីហោ ផ្ទះ​ផាត​ ធី​ មានអាស័យដ្ឋាន​ ភូមិ៦​ សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវ និងច្រៀងខារ៉ាអូខេ ផ្គើនទៅនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពិនិត្យយកសំណាកអវិជ្ជមានទាំងអស់។

បន្ថែមពីនេះទៀត កាលពីម៉ោងជិត៣រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅក្រុម១ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ចម្រុះខណ្ឌជ្រោយចង្វារ បានឡោមព័ទ្ធហាងផឹកស៊ីយីហោ តាសេត ដែលបើកផឹកស៊ីល្មើសនឹងបម្រាម របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលហាមឃាត់ មិនឱ្យមានការផឹកស៊ីជួបជុំដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុុងប្រតិបត្តិការណ៍នេះកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន២២នាក់ រថយន្តទំនើបៗ១៣គ្រឿង បញ្ជូនទៅរក្សាទុក្ខនៅខណ្ឌ ចំណែកអ្នកទាំង២២នាក់ ក្រោយពិនិត្យយកសំណាក់អវិជ្ជានទាំងអស់គ្នា។

កាលពី​វេលា ម៉ោង​១០ ​និង​១០នាទី​យប់​ថ្ងៃ​ពុធ ទី​០៤ ខែសីហា ឆ្នាំ​២០២១ នៅចំណុចទីតាំង​ហាង នីសា​កែវ​ព្រិល តាមបណ្តោយមហាវិមាន​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យបានឃាត់មនុស្ស​ប្រុស​ស្រី​ចំនួន១៣​នាក់ ជាមួយនឹងការពិនិត្យយកសំណាកតេស្តរហ័ស ឃើញ អវិជ្ជាមទាំងអស់។

កាលពីរសៀលថ្ងៃទី០៣ ខែសីហា លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌពោធិសែនជ័យ ចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយដ្ឋាន តែខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម