Connect with us

ព័ត៌មានជាតិ

អាជីវករ​ខ្មែរ​ដែល​ជា​ពី​ជំងឺ​កូ​វីដ​៣០០​នាក់ មក​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្នុង​បរិវេណ​ផ្សារ​រោង​ក្លឿ​

បានផុស

នៅ

​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ អាជ្ញាធរខេត្ត​ស្រះកែវ បាន​បញ្ជូន​ក្រុមអាជីវករ​ដែល​ទើប​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៣០០​នាក់ មកកាន់​បរិវេណ​ផ្សារ​រោង​ក្លឿ ដើម្បី​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីប្រកាស​តួលេខ​របស់​មន្ដ្រី​សុខាភិបាល​ខេត្ត​ស្រះកែវ បាន​បញ្ជាក់ថា ក្រុមអាជីវករ​ខ្មែរ​ដែល​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ បាន​ឆ្លង​កូ​វីដ​រហូតដល់​ចំនួន ១,១៩៧ នាក់ ហើយ​កាលពី​ថ្ងៃទី​៥ សីហា ម្សិលមិញ​នេះដែរ ក៏​មាន​ចំនួន​អ្នកជា​សះស្បើយ ៣០០ នាក់ ដែល​នេះ​ជា​លើកដំបូង​ហើយ​បន្ទាប់ពី​គណកម្មាធិការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ប្រចាំខេត្ត​ស្រះកែវ បាន​យក​ពួកគាត់​ទៅ​ព្យាបាល​នៅក្នុង​ទីតាំង​ចំនួន​២ គឺ​ក្បែរ​កង​រយ​លេខ ១២៦ ក្នុង​ឃុំ​បាន​ម៉ៃ​ណង​សៃ និង​បរិវេណ ហ្វាក​ហ៊ួ​យ ក្នុងស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ។​

​លោក កៀត​ស័ក្តិ ច័ន្ទ​ត្រា អភិបាលខេត្ត​ស្រះកែវ បានចេញ​សេចក្តីសម្រេច ដោយ​ដាក់​កម្លាំង​យាមកាម​នៅ​ជុំវិញ​បរិវេណ​ផ្សារ​រោង​ក្លឿ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ឡើយ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​២៤ សីហា ខាងមុខនេះ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម