ព័ត៌មានជាតិ
ភ្នំពេញរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា កើនឡើងដល់៤៤នាក់ហើយ
រហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី ដែលតាសរុបចំនួន៤៤នាក់ ហើយដែលជាពលករមកពីប្រទេសថៃ បុគ្គលិកសុខាភិបាល អ្នកធ្វើដំណើរតាមយន្តហោះ និងប្រជាពលរដ្ឋក្នុងសហគមន៍។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី៤រកឃើញឆ្លងចំនួន៣២នាក់ ស្រី១៦នាក់ ដែលជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីនិងទីក្រុងឌូបៃឆ្លងកាត់តាមប្រទេសសឹង្ហបុរីនិងប្រទេសចិន និងអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទូលសង្កែ រាជធានីភ្នំពេញ១នាក់ប្រុស។ ចំណែកនៅថ្ងៃទី៥សីហា រកឃើញ២នាក់ អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី។ បើគិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា សរុបទាំងអស់ចំនួន ៣២៧នាក់ ស្រី ១៥៧នាក់ ដែលជាពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរតាមជើងយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍។
ក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីដែលតា ៣២៧នាក់ ក្នុងនោះរកឃើញក្នុងអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដាមានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ ថ្ងៃទី០១សីហា៦៧នាក់ថ្ងៃទី៣សីហា៣៦នាក់ ថ្ងៃទី៤សីហា៣២នាក់ និងថ្ងៃទី៥សីហាចំនួន៣៥នាក់។
យោងការលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា បានកំពុងបន្តវាយលុកចូលក្នុង សហគមន៍ហើយជាពិសេសខេត្តមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។
លោករដ្ឋមន្ត្រី បានក្រើនរំលឹក និងអំពាវនាវដោយទទូចដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ និងត្រូវចេះរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង