Connect with us

ព័ត៌មានជាតិ

​អ្នកដំណើរផ្លូវអាកាស ៣៣ នាក់ រកឃើញមាន​វីរុស​បំប្លែងខ្លួន​ដែលតា ពេល​មក​ដល់​​ភ្នំពេញ​

បានផុស

នៅ

ក្រសួ​ង​សុខាភិបាលប្រកាស​​រកឃើញវីរុសបំប្លែងខ្លួន​ថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ពីថ្ងៃ ៤ ដល់ ៥​ សីហា​ឆ្នាំ​២០២១។ ដោយឡែកអ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​​ចំនួន ៣៣ នាក់ ​​​ត្រូវ​បាន​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​មានប្រភព​មកពី​ឥណ្ឌា ពេល​មក​ដល់​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុ​ងរបាយការណ៍​របស់​ក្រសួង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដំណើរ​តាម​ផ្លូវអាកាស​មាន​ដូចតទៅ៖

នៅថ្ងៃ ០៤ សីហា ឆ្នាំ​២០២១៖

-២៣ នាក់ លើអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីឆ្លងកាត់តាមសិង្ហបុរី មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២១

-០៣ នាក់ លើអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី១៩ខែកក្កដា ឆ្នាំ ២០២១

-០៤ នាក់ លើអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីឆ្លងកាត់តាមសិង្ហបុរី មកដល់កម្ពុជាថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១

-០១ នាក់ លើ​អ្នកដំណើរមកពីទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួម ឆ្លងកាត់តាមសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃ ៣០ កក្កដា ឆ្នាំ​២០២១

នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២១៖

-២ នាក់ លើ​អ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី

គួរ​បញ្ជាក់ថា នៅថ្ងៃទី៤និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រទេស​កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B, 1. 617-2 (Delta) ចំនួន ៦៧ ករណី​បន្ថែម​ទៀត។ ក្នុង​នោះ​នៅថ្ងៃទី៤ ខែសីហា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះ​នៅក្នុងផ្សារតូចទួលសង្កែ​១នាក់(ប្រុស) និង​នៅថ្ងៃទី៥ ខែសីហាលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ០២នាក់ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ៩នាក់ (ស្រី ៦នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បុរស​ម្នាក់​​ដុតសម្លាប់​ខ្លួនឯង​នៅ​ខាងក្រៅ​កន្លែងកាត់ក្តីលោក Trump

KPT+៤២ នាទី មុន

បុរសចិនម្នាក់ ធ្លាប់ជាសិស្សពូកែ ក្រោយមកធ្លាក់ខ្លួនដេកតាមផ្ទះគេ ដោយសារតែរំពឹងខ្ពស់ពេក

ព័ត៌មានជាតិ៥៣ នាទី មុន

គោលដៅអេកូទេសចរណ៍លើដែនទឹកបឹងទន្លេសាប នៃខេត្តបាត់ដំបង នៅរក្សាកំណើនភ្ញៀវដូចឆ្នាំមុន

ព័ត៌មានជាតិ៥៦ នាទី មុន

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះ ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

​ពលរដ្ឋ ៦១ គ្រួសារសុំសិទ្ធិកាន់កាប់លើដីតំបន់ ៣ ដែលខ្លួនអាស្រ័យផលជាង ១០ ឆ្នាំកន្លងមក​

Sokha Hotels

ព័ត៌មានពេញនិយម