Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃប្រគល់រថយន្​តFord Ranger Pick-up ៨៧​គ្រឿងជូនអធិការដ្ឋាននគរបាលក្រុង ស្រុក

បានផុស

នៅ

ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១​នេះ ប្រគល់​រថយន្ត​ Ford Ranger Pick-up ចំនួន​៨៧​គ្រឿង ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បែងចែកជូន​អធិការដ្ឋាន​នគរបាលក្រុង ស្រុក។

ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាពសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ស្វាគមន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹងថា ​គិតចាប់តាំងពី​ឆ្នាំ​២០១៩​ មក​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បានផ្ដល់​អំណោយ​រថយន្ត Pikc-up​ ចំនួន​៤​លើក​សរុប​១៥៨​គ្រឿង ដល់​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ក្នុងនោះ​រួមមាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន២២​គ្រឿង ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ចំណុះ​ភូមិភាគ៤ និង​ភូមិភាគ​៥​ចំនួន១៦​គ្រឿង ក្រុម​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​លើផ្លូវ​ជាតិ​លេខ​៤ និង​លេខ​៥​ចំនួន​៤​គ្រឿង អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​តាមរយៈ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន១៣​គ្រឿង និង អធិការ​ដ្ឋាន​នគរបាល ក្រុង ស្រុក ខណ្ឌ​ចំនួន​១០៣​គ្រឿង។​

ដោយឡែក​នៅថ្ងៃនេះ​ រថយន្ត​ទាំង​៨៧​គ្រឿង​នេះ នឹង​ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក ដែល​ពុំទាន់​ទទួលបាន​រថយន្ត​ទាំង​៨៧​អធិការដ្ឋាន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ចំនួន​២៤​ខេត្ត រួមមាន​ខេត្ត​ព្រៃវែង៤​គ្រឿង​ បាត់ដំបង៥​គ្រឿង​ បន្ទាយមានជ័យ២​គ្រឿង​ ស្ទឹងត្រែង ២​គ្រឿង​ ពោធិ៍សាត់ ៤​គ្រឿង​ ព្រះវិហារ ៣​គ្រឿង​ កណ្ដាល ៥​គ្រឿង​ កំពង់ស្ពឺ ៥​គ្រឿង កំពង់ឆ្នាំង ៦​គ្រឿង​ កំពង់ចាម ៨​គ្រឿង​ ត្បូងឃ្មុំ ៤​គ្រឿង​ ក្រចេះ ១​គ្រឿង​ តាកែវ ៤​គ្រឿង​ កំពត ៤​គ្រឿង​ ព្រះសីហនុ ២​គ្រឿង​ កោះកុង ៣​គ្រឿង​ កំពង់ធំ ៧​គ្រឿង​ សៀមរាប ១០​គ្រឿង​ កែប​២​គ្រឿង​ ឧ​ត្ត​រ​មានជ័យ ១​គ្រឿង​ ប៉ៃលិន ១​គ្រឿង​ មណ្ឌល​គិរី ១​គ្រឿង​ និង​រតនគិរី ៣​គ្រឿង សរុប​ពី​ឆ្នាំ​២០១៩​មក សម្ដេច​ក្រឡាហោម​បាន​ផ្ដល់ជូន​រថយន្ត​ចំនួន ៥​លើក ស្មើនឹង​២៤៥​គ្រឿង៕

អត្ថបទ ​៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម