ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដុតកម្ទេច​កាំភ្លើងកែច្នៃ១៤០ដើម ក្រោយដកហូតពីពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដុតកម្ទេច​កាំភ្លើងកែច្នៃ១៤០ដើម ក្រោយដកហូតពីពលរដ្ឋ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធ​ពិធី​ធ្វើ​ការដុត​កម្ទេច​កាំភ្លើង​កែឆ្នៃ​ចំនួន១៤០ដើម ដែល​បានដកហូត​ជា​បន្តបន្ទាប់​ពី​អ្នក​ល្មើសច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនី​ត្រី ប៊ុន ផេង ស្នងការរង​ទទួល​ការងារ​អាវុធជាតិផ្ទុះ ​និង​អគ្គិភ័យ​បាន​ថ្លែងថា កាំភ្លើង​ដែល​បាន​ដុតចោល​ថ្ងៃនេះ គឺជា​កាំភ្លើង​កែច្នៃ​ពី​ឈើ មានដូចជា ​បាញ់​គ្រាប់​កិប ខ្លះ​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់ និង​កាំភ្លើង​ស្នា​កេះ មាន​ចំនួន​សរុប​១៤០ដើម​។ កាំភ្លើង​ទាំងនេះ​ គឺ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ​ទាំង៩ ស្រុក​/​ក្រុង​ក្នុង​ខេត្ត ដែល​ប្រព្រឹត្ត​បទល្មើស​ និង​អ្នក​រក្សាទុក​ដើម្បី​បាញ់​កណ្ដុរ សត្វ​ផ្សេងៗ តាំងពី​ឆ្នាំ២០១៧ ជា​បន្ត​បន្ទាប់​រហូតដល់​បច្ចុប្បន្ន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ការ​ដុត​កម្ទេច​កាំភ្លើង​កែឆ្នៃ​នេះ គឺជា​ការរួមចំណែក​ ធ្វើយ៉ាងណា​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្មាន​បទល្មើស លួច​ឆក់ ប្លន់ និង​អំពើ​ល្មើសច្បាប់​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ជូន​ពលរដ្ឋ​និង​សង្គម​។​

លោកស្នងការ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំងឡាយ បើ​មាន​ការច្នៃ​ផលិត ​ឬ​រក្សាទុក​កាំ​ភ្លើង​កែឆ្នៃ ​និង​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ ត្រូវ​សហការណ៍​និង​ប្រគល់ជូន​សមត្ថកិច្ច បើក្នុងករណី​រកឃើញថា​មាន​បទល្មើស​ នឹងត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៤ នាទី មុន

ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះ រលូតកូនឬអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្ស ប្រឡងជាប់បាក់ឌុបនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែទទួលបានទឹកប្រាក់លើកទឹកចិត្តពីលោក វង សូត

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាល្បីៗ៥ដួងផុងខ្លួនអស់លុយរាប់សែនដុល្លារ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services