Connect with us

ព័ត៌មានជាតិ

អា​ជីវករភូមិត្រពាំងថ្លឹង សាង​សង់​តូបលក់ដូររំលោភផ្លូវសា​ធារណៈ​សល់ពេល៥ថ្ងៃរុះរើតូបចេញ

បានផុស

នៅ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសប្រាប់ឱ្យអាជីវករទុកពេល ៥ ថ្ងៃឱ្យអាជីវករលក់ដូរសម្ភារតាមបណ្ដោយផ្លូវបេតុង និងប្រឡាយមេ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវរុះរើតូបលក់ដូរដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដោយទុករយៈពេល ៥ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរសង្កេតឃើញថា អាជីវករនៅភូមិត្រពាំងថ្លឹង១ ដល់ភូមិត្រពាំងថ្លឹង៤ ជាពិសេសនៅជាប់សួនឧស្សាហកម្មកាណាឌីយ៉ា ពួកគាត់បានធ្វើការលក់ដូរ និងសាងសង់តូបលើដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរសណ្ដាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។

អាជ្ញាធរកំណត់ឱ្យអាជីវករទាំងអស់ត្រូវតែរុះរើ ហើយបើមិនដូច្នេះទេ អាជ្ញាធរនឹងមានវិធានការចុះរុះរើដោយផ្ទាល់ ដោយមិនទទួលខុសត្រូវលើកការខូចខាត ឬបាត់ប់ងទ្រព្យសម្បត្តិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម