Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ជំរុញយុវជនត្រូវអនុវត្តវិធានការ​សុខាភិបាល​ឲ្យបានខ្ជាប់ខ្ជួន​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ នៅ​ស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប លោក ងួន ច័ន្ទ​សុជាតា សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប បានធ្វើការ​សំណេះសំណាល ណែ​នាំនូវ​កិច្ចការ​មួយចំនួន ដល់​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​អនុវត្ត​ការងារ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កែប ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៦ ខែ សីហា​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក ងួន ច័ន្ទ​សុជាតា បាន​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់ ទោះបី​យើងទាំងអស់គ្នា​មក​ចូល​រួម​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​ក៏ដោយ ក៏​ក្មួយ​ត្រូវតែ​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយទៅ​ជា​យុវជន​បន្តវេន​ប្រកបដោយ​សក្តានុពល និង​ត្រូវខិតខំ​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​ពុកម៉ែ បងប្អូន នៅក្នុង​សហគមន៍​របស់​ក្មួយៗ ឲ្យ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ការពារ​អាយុ​វ​ជីវិត និង​ភាពស៊ាំ​ក្នុង​សហគមន៍​របស់​យើង​។​

លោក​ប្រធាន​ក៏បានផ្តល់​ម៉ាស់ និង​អាល់កុល ជូន​ដល់​យុវជន​យើង​ទាំងអស់ ​ដែល​ក្នុង​ម្នាក់​ទទួលបាន​ម៉ាស់ ១​ប្រអប់ និង​អាល់កុល ០,៥​លីត្រ សម្រាប់​យកទៅ​ប្រើប្រាស់ ហើយ​លោក​ប្រធាន​ក៏បាន​ក្រើនរម្លឹក​ដល់​យុវជន​សហភាព​សហ​ព័​ន្ទ ដែល​ស្ម័គ្រចិត្ត​ចូលរួម​សហការ​អនុវត្ត​ការងារ​ជាមួយ​ក្រុមគ្រូពេទ្យ ត្រូវតែ​រួមគ្នា​អនុវត្ត ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម