Connect with us

ព័ត៌មានជាតិ

TOP NEWS៖ សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាបន្ទាន់ ឲ្យរៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខ នៅព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាបន្ទាន់មួយ ទៅកាន់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យរៀបចំការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca សម្រា​ប់​ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រី​ជំនាញ និងកងកម្លាំងជួរមុខ នៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​ថា សូមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុង​ក្រប​ខណ្ឌទូទាំងប្រទេស ត្រូវអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់​បណ្ដាខេត្ត​នៅ​តាមព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ក្នុងខែនេះ ឬក៏ខានស្អែក ឬក៏ខានស្អែកមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺសម្រាប់ក្រុមមន្ត្រីជួរមុខ នៅ​ព្រំ​ដែន​កម្ពុជា-ថៃ គ្រាដែលនឹងមានពលករមកពីថៃជាច្រើននាក់ ត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ហើយមន្ត្រីទាំង​នោះ អាចប្រឈមហានិភ័យ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដូច្នេះត្រូវដឹកបន្ទាន់ នូវ Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមា​នការ​ពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុត តាមដែលអាចធ្វើទៅតាម គឺមិនមែនតាមដែលអាចធ្វើទៅបានទេ ត្រូវតែធ្វើ​ឲ្យបាន ព្រោះយើងមានវ៉ាក់សាំង នៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់ Astra Zeneca ដែលចាក់នៅទី​នោះ»។

សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា មន្ត្រីជួរមុខពាក់ព័ន្ធ ដែលនៅព្រំដែនកម្ពុជា-ថៃ ប្រហែលមាន​ប្រមា​ណ​ជា​៣ ទៅ៤ម៉ឺននាក់ប៉ុណ្ណោះ ដែលមានចំនួនមិនច្រើននោះទេ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់​ដូសទី៣ ឬដូសជំរុញបន្ថែម ដល់មន្ត្រីជំនាញជួរមុខ។

ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រា​ហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រ​ភពអង់គ្លេស នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីជំនាញជួរមុខ នៅតាមព្រំដែន នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣មុនគេ ហើយវ៉ាក់សាំងដែលជាជំនួយ របស់ចក្រភពអង់គ្លេសនាពេលនេះ នឹងត្រូវ​យកទៅយកចាក់។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម