Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមរថយន្តជាង២០០គ្រឿងដឹកពលករធ្វើចត្តាឡីស័ក៧ថ្ងៃពីព្រំដែនមកខេត្តខាងក្នុងវិញ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឱ្យអង្គភាពដឹកជញ្ជូនឡានជាង២០០គ្រឿងដើម្បីដឹកពលករធ្វើចត្តាឡីស័ក៧ថ្ងៃពីព្រំដែនមកខេត្តខាងក្នុងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោមានប្រសាសន៍ថា សុំឱ្យកងអង្គភាពដឹកជញ្ជូន​របស់កងយុទ្ធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តដែលបានត្រៀមបន្ថែមជាង២០០គ្រឿង ដឹកជញ្ជូនបងប្អូនដែល​បានធ្វើចត្តាឡីស័កតាមព្រំដែន៧ថ្ងៃហើយនោះ ចូលមកខេត្តរាជធានី​ ដើម្បីធ្វើចត្តាឡីស័កនៅខាងក្នុង។

សម្ដេចតេជោបានបញ្ជាក់ថា ធ្វើយ៉ាងនេះ ដើម្បីទុកមណ្ឌលចត្តាឡីស័កនៅព្រំដែនជូនដល់ប្រជាពលរដ្ឋដែលនៅត្រើយម្ខាងព្រំដែននៃទឹកដីថៃ ចូលមកធ្វើចត្តាឡីស័កនៅកម្ពុជាវិញ។

សម្ដេចតេជោមានប្រសាសន៍ថា៖ “ក្នុងករណីដែលបងប្អូនចូលលើសហួសកំណត់ ត្រូវ​​អនុវត្តរបៀប មកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកធ្វើចត្តាឡីស័កនៅខេត្តខាងក្នុងតែម្ដង”។

គួរបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ និងពលករកម្ពុជា វិលត្រឡប់ពីប្រទេសថៃ បានកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួនជាង១ម៉ឺននាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៥៥ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម