Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​ស​ប្តា​ហ៍​ទី​២ នៃ​ខែសីហា​នេះ ដោយ​ចាប់ផ្តើម​ពី​ក្រុមការងារ​ជួរមុខ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ

បានផុស

នៅ

មាន​ប្រសា​ស​ន៍​តាមរយៈ​សា​ជា​សម្លេង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​រសៀល​ថ្ងៃទី​០៦ ខែសីហា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​ស​ប្តា​ហ៍​ទី​២ នៃ​ខែសីហា​នេះ ដោយ​ចាប់ផ្តើម​ពី​ក្រុមការងារ​ជួរមុខ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន ពីព្រោះ​ក្រុមការងារ​ជួរមុខ​មាន​ហានិភ័យ​ខ្ពស់​ណាស់​។

តាមរយៈ​សារ​ជា​សម្លេង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​លោកជំទាវ ឱ វណ្ណឌី​ន អនុវត្ត​នូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ សម្រាប់​បណ្ដា​ខេត្ត​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​យក​សប្តាហ៍​ទី​២ នៃ​ខែសីហា​នេះ អាច​និយាយ​បានថា ចាប់ពី​ខានស្អែក ឬក៏​ខានស្អែកមួយ​ទៅ ដោយ​អនុវត្ត ចាប់ផ្តើម​ចាក់​ដូស​ទី​៣ ឲ្យ​ក្រុមការងារ​នៅ​ជួរមុខ នៅតាម​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ពីព្រោះ​បងប្អូន​ទាំងនេះ​ទទួល​ហានិភ័យ​ខ្ពស់ ក្រោយពី​មាន​បងប្អូន​ពលករ​ខ្មែរ​យ៉ាងច្រើន បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ ដូច្នេះ​ត្រូវ​ដឹក​ជាបន្ទាន់​នូវ​វ៉ាក់សាំង AstraZeneca ទៅកាន់​ព្រំដែន ដើម្បី​ចាក់​ជូន​គ្រូពេទ្យ កងទ័ព​នគរបាល អាវុធហត្ថ ក៏ដូចជា​មន្ត្រីរាជការ​នានា ដែល​ពាក់ព័ន្ធ​។

សម្ដេច​បាន​បញ្ជាក់ថា ការងារ​នេះ ត្រូវធ្វើ​ជាបន្ទាន់ ហើយ​ត្រូវធ្វើ​ឲ្យ​បាន ពីព្រោះ​យើង​មាន​វ៉ាក់សាំង​នៅក្នុង​ដៃ​គ្រប់គ្រាន់​ហើយ​។ យើង​ប៉ាន់ប្រមាណ​ថា អង្គភាព​ពាក់ព័ន្ធ​នៅតាម​ព្រំដែន​ដែលមាន​កងពលធំ កងពលតូច វរៈ​សេនា​ធំ វរៈ​សេនា​តូច និង​អង្គភាព​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​ការងារ​នេះ​ប្រមាណ​៣ ឬ​៤​ម៉ឺន​នាក់ ហើយ​សូម​ឲ្យ​ក្រុមគ្រូពេទ្យ នៃ​បណ្ដា​ភូមិភាគ​ទាំងអស់​ត្រៀមខ្លួន ក៏ដូចជា​ហ្វឹកហាត់ ដើម្បី​ចាក់​ជូន​ក្រុមការងារ​ទាំងនោះ​។

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ឈរជើង​នៅ​ភូមិសាស្ត្រ​ណា វ៉ាក់សាំង​ត្រូវតែ​ទៅដល់​ទីនោះ ហើយ​សម្តេច​បាន​បញ្ជា​ឲ្យ​លោកជំទាវ ឱ វណ្ណឌី​ន ត្រូវ​ពង្រាយ​វ៉ាក់​សាំង​ជាបន្ទាន់​។ សម្តេច​បញ្ជាក់​ថា ពីមុន​យើង​គិតថា នឹង​រង់ចាំ​រហូតដល់​ខែកញ្ញា ប៉ុន្តែ​ពេលនេះ​យើង​មិនអាច​រង់ចាំ​បានទេ ពីព្រោះ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​មន្ត្រី​យើង​នៅ​ជួរមុខ ដូច្នេះ​យើង​ត្រូវតែ​សម្រេច​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម