Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមរៀបចំយុទ្ធនាការថ្នាក់ជាតិ​ចុះអប់រំពលរដ្ឋ​ទប់ស្កាត់ការចម្លង​វីរុសកូវីដ១៩

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា​នៅ​ថ្ងៃ​ខាង​មុខឆាប់ៗ​នេះ អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសារធារណៈ នឹងរៀប​ចំ​ឱ្យ​មានយុទ្ធនាការជាតិ អប់រំទៅលើការរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ក្រោមប្រធានបទរួមគ្នា​ដើម្បីទប់​ស្កាត់​ការចម្លងនូវវីរុស​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវថ្លែងថា “បណ្ដារាជធានីខេត្តទាំង ២៥ នឹងត្រូវចាប់ផ្ដើមយុទ្ធនាការនេះរួមគ្នា ហើយ​ថ្ងៃ​ខែយើងនឹងប្រាប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងកំពុងតែចាត់​ចែងរៀបចំពីព្រោះ​ត្រូវ​ការ​ពេល​វេលា សម្រាប់រៀបចំនូវសម្ភារអប់រំមួយចំនួន ហើយនិងនីតិវិធីនៃការ​ធ្វើយុទ្ធនា​ការ​ជាតិ”។

យ៉ាង​ណាលោកជំទាវបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ការជួបជុំគ្នាច្រើនក៏មិនអាចធ្វើឡើងបានទេ ដូច្នេះ​ត្រូវ​មានវិធានការ នឹងបែបបទ នៃការធ្វើយុទ្ធនាការជាតិ ប្រកបដោយការទទួលខុសត្រូវ ដោយ​ឈរ​លើ​គោលការកាត់បន្ថយការចម្លងវីរុសកូវីដ១៩។

លោក ជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសអាល់ហ្វា និងដែលតា កំពុងតែដើរតួនាទីសំខាន់ណាស់ ដែលកំពុងតែវ៉ៃលុកនៅកម្ពុជា។ ប្រសិនបើយើងមិនរួមគ្នានោះទេ វីរុសកូវីដនឹងបន្តការ​វ៉ៃលុកចូល​ទៅ​ក្នុងសហគមន៍ ដែលបច្ចុប្បន្នមានការចូលជាបណ្ដើរៗទៅហើយ។

នៅពេលដែលយើងឈឺ មានវីរុសកូវីដ១៩ ចូលទៅក្នុងសរីរាងរបស់យើង វាវ៉ៃលុកទៅលើសួតរ​របស់យើង ហើយ​នៅពេលដែលសួតឈឺ វាពិបាកនឹងការជួយគាំពារ ពីព្រោះធ្វើឱ្យបងប្អូន ខ្វះអុក​ស៊ីសែន ធ្វើឱ្យយើងឆាប់វិវត្តទៅរកសេចក្ដីស្លាប់លឿន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម