Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖កម្ពុ​ជា​កំពុងស្ថិតនៅមាត់ជ្រោះមហ​ន្តរាយសុខភាពសាធារណៈ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍​ក្នុង​ពេល​នាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់លោកតា លោកយាយ ដែលស្ម័គ្រ​ចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែសីហានេះថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមហន្តរាយ​សុខភាពសារធារណៈ ដូច្នេះប្រសិនបើយើងទាំងអស់គ្នា​មិនចាប់ផ្ដើមចូលរួមគោះជួងដើម្បីឱ្យ​ភ្ញាក់​រលឹក​ទាំងអស់គ្នានោះទេ យើងនឹង​ចៀសមិនផុតមហន្តរាយសុខភាពសាធារណៈនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឱ្យដឹងថា នៅពេលណាវីរុសកូវីដ១៩ រាតត្បាតទូទាំងសហគមន៍ តើទៅជាយ៉ាងណា?​ តាម​ពិតយើងអាចការពារបាននូវការចម្លង អាស្រ័យទៅលើការកែប្រែនូវអត្តចរិតរបស់បុគ្គលនីមួយៗ ដែល​ត្រូវចេះចាប់​យក​នូវរបៀបរបបនៃការការពារខ្លួន អនុវត្តឱ្យបានជាប់ជាប្រចាំ នូវការពាក់ម៉ាស់ លាង​ដៃ និងរក្សាគម្លាត និងកុំចូលទៅកន្លែងមនុស្សច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម