Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចលើកពេលសវនាការបទ« ឧបឃាត»ទៅថ្ងៃ១៥ធ្នូ ព្រោះអវត្ត​មានមេធាវី​​

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឌុច សុខសារិន នៅវេលាម៉ោង៩​និង៣០​នាទី ថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចលើកពេល និងបន្តសវនាការសំណុំរឿង « ឧបឃាត »នៃ​អតីតមេដឹកនាំបក្សប្រឆាំងទៅថ្ងៃទី ១៥ ខែធ្នូខាងមុខ បន្ទាប់ពីមេធាវីការពារជនជាប់បាន​ដាក់លិខិតស្នើ​មក​តុលាការឲ្យចេញដីកាកោះថ្មី ដោយអស័យដ្ឋានចុងក្រោយរបស់កូនក្ដី និងអវត្តមានមេធាវីតែម្ដង ។

ក្នុងការចាប់ផ្ដើមសវនាការនាព្រឹកនេះ តុលាការបានបង្ហាញថា លោកមេធាវី សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទទាំង៩នាក់ បានដាក់លិខិតស្នើសុំថ្មីមក សូមឲ្យ​តុលាការចេញ​ដីកាកោះដោយដាក់​អាសយដ្ឋាន​ថ្មីចុងក្រោយរបស់កូនក្ដីខ្លួនទៅវិញ ។

ចំណុចនេះ តំណាងអយ្យការអមតុលាការ លោក សេង ហៀង បានលើកឡើងថា ការស្នើរបស់​មេធាវី​ការពារ​​ក្ដីឲ្យជនជាប់ចោទ គឺជាចេតនាគេចវេស ដោយសារជនជាប់​ចោទទាំង៩នាក់ ​មាន​អាសយដ្ឋាន​នៅ​កម្ពុជា ហើយប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា អយ្យការ​បាន​បំពេញ​នីតិវិធី​កោះហៅ​តាម​អាសយដ្ឋាន​នេះរួចអស់ហើយ ។ ដូច្នេះការលើកឡើងរបស់លោកមេធាវី សំ សុគង់ គឺជាចេតនាទុច្ចរិត គប្បី​តុលាការ​មានវិធានការជាក់ស្ដែង ។

លោកមេធាវី សួង ចាន់ថន មេធាវីតំណាងរដ្ឋាភិបាល បានលើកឡើងថា តុលាការបានបំពេញ​នីតិវិធី​ក្នុង​ការ​កោះហៅជនជាប់ចោទ និងមេធាវីការពារជនជាប់ចោទ​ ថែមទាំងជនជាប់ចោទ​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​ជាបន្តបន្ទាប់ពី​សវនាការ​នេះ ដូច្នេះតុលាការគប្បីបន្ត​នីតិវិធី​ជំនុំជម្រះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមានការលើកឡើងបែបនេះក្ដី ក្នុងការសម្រេចចុងក្រោយ ក្រុមប្រឹក្សាតុលាការបានកំណត់យកថ្ងៃទី ១៥ធ្នូ ឆ្នាំ២០២០ខាងមុខ ដើម្បីបន្តសវនាការ ហើយតុលាការនឹងធ្វើ​របាយការណ៍​ពី​ឥរិយា​បទ​របស់​មេធាវី​ការពារជនជាប់ចោទទៅ​គណ​មេធាវី  ។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង៩រូប ដែលតុលាការកាត់ទោស រួមមាន ៖
១.លោក សម រង្ស៊ី ២. លោក អេង ឆៃអ៊ាង ៣. លោក លោកស្រី មួរ សុខហួរ ៤. លោក អ៊ូ ច័ន្ទរិទ្ធិ ៥. ​លោក​ ហូរ វ៉ាន់ ៦. លោក ឡុង រី ៧. លោក ម៉ែន សុថាវរិន្ទ្រ ៨. លោកស្រី ជូ ឡុងសូមួរ៉ា ៩. លោក នុត រំដួល ។

សូម​បញ្ជាក់​ថា តុលាការ បានចោទប្រកាន់បុគ្គលទាំង៩នាក់ ពីបទ « ឧបឃាត» តាមមាត្រា ៤៥១នៃក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាល​ពី​ខែ​សីហា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម