ព័ត៌មានជាតិ
ការដ្ឋាន១កន្លែងសាងសង់ខុសបច្ចេកទេស បណ្តាលឲ្យបាក់ទាំងស្រុង និងមានស្រី្ដម្នាក់រងរបួសធ្ងន់
ការដ្ឋានសំណង់១កន្លែង សាងសង់ខុសបច្ចេកទេស បណ្តាលឲ្យបាក់ប្លង់សេអគារកំពុងសាងសង់ ស្រះសួគ៍ ខ្ទេចខ្ទីអស់ក្នុងនោះមានរបួសស្រីធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ម្ចាស់អគារមានឈ្មោះ យឹម គឹមអៀង អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរលក់ខុនដូរអគារកំពុងសាងសង់ ដែលមានទទឹង១២ម៉ែត្រ បណ្តោយ១៦ម៉ែត្រ។
លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកំពុងសាងសង់ស្រាប់តែប្លង់សេកំពុងសាងសង់ចាក់ជាន់ទី១ បាក់ធ្លាក់មកក្រោមទាំងផ្ទាំង បណ្តាលឲ្យមានគ្រោះថ្នាក់មនុស្សម្នាក់ ឈ្មោះនី ស្រីនិច អាយុ១៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ជាកម្មករសំណង់ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអគារថ្មី។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលហេតុ ការសាងសង់ខុសលក្ខណះបច្ចេកទេស។ក្រោយពេលកើតហេតុហើយមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់ល្អឡើងវិញផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង