Connect with us

ព័ត៌មានជាតិ

ទីតាំង២​កន្លែង​នៅសង្កាត់បឹងរាំង ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ សូមមានការប្រុងប្រយ័ត្ន

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩កាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ននៅទីតាំង២កន្លែង ផ្សេងគ្នានៅក្នុងមូលដ្ឋាន សង្កាត់បឹងរាំង ខណ្ឌដូនពេញព្រោះមានពាក់ព័ន្ធ​អ្នកមាន​ជំងឺ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទី១ ដែលត្រូវបានអនុគណះកម្មការប្រកាសឲ្យប្រុងប្រយ័ត្ននោះ ទី១ នៅហាងលក់កុំព្យូទ័រ អាណាណា (ANANA Computer) ដែលមានទីតាំងស្ថិតនៅ​ទល់មុខសាលាចតុមុខ​ ផ្ទះលេខ៩៥​ ផ្លូវព្រះនរោត្តម​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ ព្រោះថ្ងៃទី ០៣ ខែសីហា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩និង៣០ ដល់ ០៩និង៤០ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។

ចំណែ​កទីតាំងមួយ​កន្លែង​ទៀត នៅហាងលក់កង់​ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ព្រោះកាលពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា​ ឆ្នាំ២០២១ មាន​បុគ្គលិកធ្វើការ នៅទីតាំងខាងលើ​បាន​ឆ្លង​កូវីដ ១៩។

អាជ្ញាធរ​បាន​ណែនាំ​ដល់​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម