Connect with us

ព័ត៌មានជាតិ

ជនជាតិចិន​ជិះ​ម៉ូតូ​​ទាំង​​​យប់ សង្ស័យឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ជាច្រើនកញ្ចប់

បានផុស

នៅ

ប្រតិបត្តិការណ៍បង្រ្កាបគ្រឿងញៀន សមត្ថកិច្ច​ឃាត់ខ្លួនបានជនសង្ស័យ​ជនជាតិចិនម្នាក់ដកហូតគ្រឿង​ញៀន​​​​ដ៏ច្រើនសន្ធឹកសន្ធាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមសមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង​០៤:០០​នាទី​ទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានល្បាតដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញម្សៅម៉ត់ពណ៌សចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។​

នៅព្រឹកថ្ងៃ​ដដែល ការិយាល័យប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏​បាន​ចុះទៅធ្វើការបំភ្លឺអ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង) មានឈ្មោះ HUANG XULONG និងទទួលបានព័ត៌មានមួយចំនួន លុះវេលាម៉ោង ១៥និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖​ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា​ ១០គីឡូក្រាម​ និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា​ ៦គីឡូក្រាម​។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិន​ និងវត្ថុតាងជាគ្រឿងញៀន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម