Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុងប្រឈមកង្វះថវិកា សាងសង់អគារដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន​ សង្គ្រោះអ្នកជំងឺកូវីដ១៩

បានផុស

នៅ

ខេត្តកោះកុងកំពុងប្រឈមមុខ​កង្វះខាត​ថវិកា សម្រាប់សាងសង់អគារដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែនសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ១៩។

ផ្អែកតាមសេចក្តីត្រូវការជាចាំបាច់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ ខេត្តកោះកុងបាន​អំពាវនាវការ​ចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា សម្រាប់ការ​សាងសង់អគារដាក់​ម៉ាស៊ីនផលិតអុកស៊ីហ្សែនដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ និងកម្ពស់ ៦,៨០ ម៉ែត្រ សម្រាប់ផលិតអុកស៊ីហ្សែន​ជា​តម្រូវការ​ចាំបាច់​ដើម្បី​ជួយ​សង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត រំពឹង​​នឹង​ទទួល​បាន​ការ​ចូលរួម​ពី​សប្បុរសជន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ដើម្បីរក្សាសុខុមាលភាពប្រជាជន និងប្រឹងប្រែងធ្វើ​ឲ្យ​ស្ថានភាពបានប្រសើរឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម