Connect with us

ព័ត៌មានជាតិ

បុរសម្នាក់សម្ញែងកាំភ្លេីងខ្លីមួយ​ដេីម​ឡូឡាដាក់សមត្ថកិច្ចកំពុងដោះស្រាយ​ករណីគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

បុរសម្នាក់ស្លៀកពាក់ស៊ីវិលដោយមានកាំភ្លេីងខ្លីមួយដេីម អាយឌីមួយដេីម សៀតនូវជាប់ចង្កេះមិនដឹងមកពីណាមកស្រែកឡូឡាដាក់សមត្ថកិច្ចដែលកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូចំនួន​៣គ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងរបួសរលាត់ដៃជេីងភ្លាមនោះស្រាប់ទេីបសមត្ថកិច្ចហៅកម្លាំងអន្តរាគមន៍មកជួយតែជនស៊ីវិលម្នាក់នោះរត់ចូលព្រៃបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ បានកេីតឡេីងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្រាបៀអង្គរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក PSX ពណ៌ខ្មៅ ដឹកប្រពន្ធធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅ​កេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ធ្វេីដំណេីរមកពីក្រោយនិងបុកពេញទំហឹងហឹងបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏មានយុវជនម្នាក់ដែលជាកូនរបស់បុរសជិះម៉ូតូPCX បានជិះម៉ូតូម៉ាកNex ពណ៌ក្រហម មកពីក្រោយក៏បុកបន្តទៀតគលេីគ្នាបណ្តាលឱ្យរបួស។

សាក្សីបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏ចុះមកដល់កំពុងធ្វេីការសម្របសម្រួលតែដោយសារមិនត្រូវគ្នាក៏ធ្វេីការវាស់វែងដេីម្បីយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកភ្លាមនោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលមិនដឹងមកពីណា ដោយសៀតកាំភ្លេីងខ្លីមួយដេីមអាយឌីមួយដេីម មកឡូឡាដាក់កម្លាំងសមត្ថកិច្ចមិនឱ្យធ្វេីការវាស់វែងយកម៉ូតូទៅនោះទេ។

បន្ទាប់មកសមត្ថកិច្ចក៏សុំកម្លាំងអន្តរាគមន៍មកភ្លាមនោះបុរសខាងលេីក៏រត់ចូលក្នុងព្រៃដីឡូត៍មួយកន្លែងបាត់ទៅ។

ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកនិងហៅភាគីខាងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យថែមទាំងសួរនាំអំពីបុរសដែលឡាំប៉ាដាក់សមត្ថកិច្ចដេីម្បីឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម