Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ក្នុងក្រុងបាត់ដំបង ២កន្លែង និងឃាត់មនុស្ស ៥នាក់

បានផុស

នៅ

(បាត់ដំបង)៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានបង្ក្រាបទីតាំងប្រព្រឹត្ត ល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុងបាត់ដំបង ២កន្លែង និងឃាត់ខ្លួនអ្នកលេងល្បែង ភ្នាល់ភ្លៀងជាច្រើននាក់ រួមទាំងដកហូតបានវត្ថុតាង ពាក់ព័ន្ធមួយចំនួនទៀត កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់ លួចលាក់លេងល្បែងស៊ីសង ក៏ដូចជាការទប់ស្កាប់ រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយ ពីការណែនាំរបស់ក្រសួងសុខាភិបាល។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលជំរុញ លើការងារពង្រឹងបទល្មើស ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ និងក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង។ នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ លោកបានចុះដឹកនាំ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានបង្ក្រាបទីតាំងប្រព្រឹត្ត ល្បែងភ្នាល់ទឹកភ្លៀង ក្នុងក្រុងបាត់ដំបង ២កន្លែង។

លោកបន្តថា ប្រតិបត្តិការខាងលើនេះធ្វើឡើង ចំនួន២ទីតាំង នៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់ អូរចារ និងត្រង់ចំណុច ក្នុងព្រលានយន្តហោះ វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្នុងនោះ បាននាំខ្លួនជន ដែលញៀនលេងផ្ទាល់ ចំនួន៥នាក់ ជាមួយមធ្យោបាយរថយន្ត ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។

លោកបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចតែងតែចុះបង្រ្កាប ជាបន្តបន្ទាប់ ថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងនោះបញ្ជូន ទៅកាន់សាលាដំបូងខេត្តទៀតផង ដើម្បីអនុវត្តតាមច្បាប់។ ប៉ុន្តែពួកគាត់នៅតែមិនបោះបង់ បែរជាបំបែកគ្នា ជាក្រុមតូចៗ នៅតាមទីវាលស្រែឆ្ងាយៗ មើលផ្ទៃមេឃ រួចភ្នាល់គ្នាដាក់លុយតែម្តង។ ក្រោយពីឃាត់ខ្លួនជនទាំង៥នាក់ រួមទាំងសម្ភារៈភស្តុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕ (ដោយ)៖ ឧត្តរ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម