Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្ន បុគ្គលិកហាងKFC​សាខាមុខសាលាចតុមុខ វិជ្ជមាន កូវីដ

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ កាលពីថ្ងៃ០៨ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបចុកនៅហាង KFC ដែលមានទីតាំងទល់មុខវិទ្យាល័យចតុមុខ ផ្ទះលេខ៩៣ ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រោះចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាពសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

អត្ថបទ ៖​ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម