Connect with us

ព័ត៌មានជាតិ

មានអេស៊ីលីដា​ម៉ូ​បាល ជួយ​លោកអ្នក​បាន​គ្រប់យ៉ាង ​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​នេះ

បានផុស

នៅ

ស្ថានភាព​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ បច្ចុប្បន្ននេះ ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​មិន​ហ៊ាន​ធ្វើដំណើរ​ចេញទៅ​ក្រៅ ទៅ​ជួបជុំគ្នា​ឬ​ទៅប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ដូចពេលមុនៗ​ទៀតឡើយ​ ដោយសារ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​ព្រោះ​មិនដឹងថា ​នរណា​មាន​ឆ្លង​ឬ​មិន​ឆ្លង​ជំងឺ​នេះ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​លោកអ្នក​មានការ​ភ័យខ្លាច​ក្នុងការ​ជួបជុំគ្នា​ឬ​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ ដោយផ្ទាល់​ហើយ​ជំនួស​មកវិញ​ដោយ​ធ្វើការ​ជា​ប្រយោល​គឺ​អេប អេស៊ីលីដា​អាចជួយ​លោកអ្នក​បាន​។​

ប្រសិនបើ​លោកអ្នក​នៅ​មិនទាន់មាន​អេស៊ីលីដា​ម៉ូ​បាល​ប្រើ​ទេនោះ​ សូម​ដោត​ឡូត​និង​ចុះឈ្មោះ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ដោយ​មិន​គិតថ្លៃ​សេវា​ទាំង​អស់ ហើយ​ទទួលបាន​លេខ​គណនី​ពិសេសៗ ដោយ​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ទៀតផង តាមរយៈ Play Store, app store, app gallery​ដើម្បី​យក​កម្មវិធី​នេះ​ទុក​ក្នុង​ទូរសព្ទដៃ​ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​បើតាម លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដា​ម៉ូ​បាល បង្កើតឡើង​ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុង​ប្រើប្រាស់​គ្រប់​ពហុ​បំណង ដូចជា ការទូទាត់​ថ្លៃទំនិញ ឬ​ទិញ​សម្ភារៈប្រើប្រាស់ ការផ្ទេរ​ប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃ​ទឹក​ភ្លើង ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរសព្ទដៃ ការទូទាត់​ថ្លៃទំនិញ​តាមរយៈ ស្កេ​ន​ឃ្យូ​អរ​កូដ ។​ល​។ និង ។​ល​។

​មានតែ​ប្រើ​មធ្យោបាយ​នេះ​ទេ​ដែល​ជួយ​យើង​ក្នុង​ការប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បានជា​ធម្មតា​ដោយ​មិនចាំបាច់​ជួបជុំគ្នា​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​មេរោគ​កូ​វីដ​-១៩។ ដូចនេះ​ដើម្បី​ឱ្យដឹង​កាន់តែច្បាស់​ពី​របៀប​ដោ​ន​ឡូត​និង​ចុះឈ្មោះ​ប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល សូម​លោក​អ្នកមើល​វីដេអូ​ខាងក្រោម​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម