Connect with us

ព័ត៌មានជាតិ

អាស៊ានរំលឹកខួបលើកទី៥៤ឆ្នាំ ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន”

បានផុស

នៅ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) កាលពីម្សិលមិញ (ថ្ងៃទី៨ ខែសីហា) បានប្រារព្ធពីធីរំលឹកខួបលើកទី៥៤របស់ខ្លួន ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន”។

យោងតាមផេកផ្លូវការរបស់អាស៊ានបានលើកឡើងថា ៥៤ឆ្នាំកន្លងមក អាស៊ានពោរពេញទៅដោយក្តីសង្ឃឹម សមិទ្ធផល និងក្តីសុបិន្ត សម្រាប់សហគមន៍អាស៊ាន ដែលកាន់តែខ្លាំងជាងមុន។ យើងរួមគ្នា យើងអាចរីក ចម្រើន យើងរួបរួមគ្នាយើងអាចសម្រេចបានកាន់តែច្រើន ដើម្បីផលល្អប្រសើររបស់ប្រជាជនអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីរំលឹកដល់ទិវាអាស៊ានលើកទី៥៤នេះ លេខាធិការដ្ឋានអាស៊ាន បានសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន រៀបចំ “ទិវាលក់តាមអ៊ីនធឺណិតអាស៊ាន” លើកទី២ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទីផ្សារអេឡិចត្រូនិកទៅកាន់អ្នកប្រើប្រាស់ក្នុងតំបន់ផងដែរ។ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំ។

ក្រៅពីនេះ ការប្រារព្ធពិធីនេះ ក៏បានរួមបញ្ចូលទាំងការប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយ ដែលហៅថា “អាហារូបករណ៍អាស៊ាន-មេយប៊ែង” ដែលគាំទ្រដោយមូលនិធិធនាគារមេយប៊ែង (Maybank) ដែលជាអង្គភាពអាស៊ាន ដែលទើបនឹងបានទទួលស្គាល់ថ្មីៗនេះ ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។

កម្មវិធីអាហារូបករណ៍នេះ នឹងត្រូវបានសហការអនុវត្តដោយមូលនិធិអាស៊ាន និងបណ្តាញសាកលវិទ្យាល័យអាស៊ាន។ ការដាក់ពាក្យសុំសម្រាប់កម្មវិធីអាហារូបករណ៍នេះនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន កំពុងរៀបចំឲ្យមានសិក្ខាសាលាតាមប្រព័ន្ធអនឡាញជាសាធារណៈមួយនៅថ្ងៃទី១១ ខែសីហា ខាងមុខ ដោយផ្តោតសំខាន់ទៅលើបញ្ហាសុខភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានថ្លែងទៅកាន់ពិធី ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមរបស់អាស៊ានថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០មក ប្លុកនេះបានឆ្លៀតឱកាសក្លាយជាសហគមន៍ដែលមានភាពរឹងមាំ និងមានភាពធន់។

លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់សមាគមនេះ ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតសម្រាប់រយៈពេលវែងតាមរយៈការជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយទៅលើគ្រប់វិស័យ។

ចំណែកលោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ដើរតួនាទីវិជ្ជមានបន្ថែមទៀតក្នុងការបង្កើតការជម្រុញក្នុងតំបន់ ដើម្បីលើកកម្ពស់គោលការណ៍ និងគុណតម្លៃដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។

លោកស្រីបន្ថែមថា “ជំងឺរាតត្បាតស្ទើរតែមិនមែនជាបញ្ហាប្រឈមតែមួយគត់របស់យើងនោះទេ សន្តិភាព និងស្ថេរភាពក្នុងតំបន់ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់របស់យើងផងដែរ។ ការប្រកួតប្រជែងអំណាចធំៗមិនបង្ហាញអំពីការថមថយឡើយក្នុងពេលឆាប់ៗនេះ និងមានសក្តានុពលក្នុងការបែងចែកក្នុងចំណោមពួកយើង”។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួន០៥ គឺប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេស ថៃ ហើយប្រទេសកម្ពុជាបានក្លាយខ្លួនជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានទីស្នាក់ការកណ្តាល នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម