Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ដូសទី៣ជូនយោធិនចាប់ពីថ្ងៃទី៩សីហានេះតទៅ​

បានផុស

នៅ

​ក្រសួងការពារជាតិ​បានចាប់ផ្តើម​ចាក់​វាក់​សាំង​កូ​វិដ១៩ ដូស​ជម្រុញ ​ឬ​ដូ​ស​ទី​៣ ជូន​យោធិន និង​ប្រពន្ធ​ ឬ​ប្តី​ចាប់ពី​ថ្ងៃទី​០៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ​តទៅ​ នៅតាម​ទីតាំង​ដែល​បានកំណត់​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​៩​ ខែសីហា​នេះ​ថា ក្រុមការងារ​សម្របសម្រួល​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូ​ស​ជម្រុញ ឬ​ដូ​ស​ទី៣​ជូន​យោធិន និង​ប្រពន្ធ​ ឬ​ប្តីអនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្រ​សួងការពារជាតិបានឱ្យដឹងថា ​ក្នុងនោះ​កងឯកភាព​ដែល​ត្រូវ​ចាក់​នៅតាម​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ មាន​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៨​ ខែសីហា​ រួមមាន​៖​ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​,អគ្គលេខាធិការដ្ឋានក្រសួងការ​ពារជាតិ​, អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​,អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការបរទេស​, សាកល​វិទ្យា​ល័យ​ការពារជាតិ​,អគ្គនាយកដ្ឋាន​យោធ​សេវា​, មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​កងឯកភាព​ដែល​ត្រូវ​ចាក់​ពីថ្ងៃ​ទី​៩ ដល់​១០ ខែសីហា ឆ្នាំ​២០២១ តាម​ទីតាំង​កំណត់​ដូចជា​៖ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​កង​យោ​ធន​ពល​ខេមរភូមិន្ទ រួមមាន​៖ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេក​ទេស​,វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ នៃ​កង​យោ​ធន​ពល​ខេមរភូមិន្ទ​,ស្ថាប័ន​តុលាការយោធា​, ស្ថាប័ន​អយ្យការ​យោធា​, នាយកដ្ឋាន​អភិវឌ្ឍន៍ និង​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩​។​

កងឯកភាព​ដែល​ត្រូវ​ចាក់​នៅ​សាលាបឋមសិក្សា​នាគ​វ័​ន្ត រួមមាន​៖ នាយកដ្ឋាន​សុខាភិបាល​, នាយកដ្ឋាន​បុគ្គលិក​, នាយកដ្ឋាន​នីតិកម្ម​,នាយកដ្ឋាន​អធិការកិច្ច​, នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​, នាយកដ្ឋាន​ភូមិសាស្ត្រ​,អគ្គនាយកដ្ឋាន​ស្តុ​ភារ​ហិរញ្ញវត្ថុ​, អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ នាយកដ្ឋាន​ប្រេងឥន្ធនៈ​,​នាយកដ្ឋាន​ផ្គត់ផ្គង់​, នាយកដ្ឋាន​ហិរញ្ញវត្ថុ​,នាយកដ្ឋាន​បញ្ជូន​សារ និង​នាយកដ្ឋាន​វិស្វកម្ម​។​

កងឯកភាព​ដែល​ត្រូវ​ចាក់​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ​ហ៊ុនសែន រួមមាន​៖ វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ​ហ៊ុនសែន​,មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជួសជុល​បញ្ជូន​សារ​នៃ​នាយកដ្ឋាន​បញ្ជូន​សារ​។ ចំណែក​កងឯកភាព​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិសុខ បោសសម្អាត​មីននិង​កាកសំណល់​សង្គ្រាម គឺ​ត្រូវ​ចាក់​នៅ ចាក់​នៅ​ទីនោះ​ផ្ទាល់​។​

ក្រសួងការពារជាតិ​បាន​ប្រធាន​ស្ថាប័ន​អង្គភាព ត្រូវ​ផ្សព្វផ្សាយ​ជូន​ដល់​យោធិន និង​ប្រពន្ធ ឬ​ប្ដី ស្ថិតក្រោម​អង្គភាព​ខ្លួន​ឱ្យទៅ​ចាក់​វ៉ាក់សាំង​បាន​ទាន់ពេលវេលាដោយ​ត្រូវយក​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​កង​យោធពល​ខេមរភូមិន្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​២​ដង ឬ​ទម្រង់​ចាក់​វ៉ាក់សាំង​រួច​២​ដង និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

ចំពោះ ប្រធាន​ស្ថាប័ន​អង្គភាព ត្រូវ​ចាត់​អនុប្រធាន ១​រូប និង​នាយការិយាល័យ​បុគ្គលិក ដើម្បី​ដឹកនាំ កង​អង្គភាព​របស់ខ្លួន​មកចាក់​វ៉ាក់សាំង​កូ​វិដ​-១៩ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​គ្រប់គ្រង​ស្ថិតិ​យោធិន និងប្រពន្ធ ឬ​ប្តីតាម​កាលបរិច្ឆេទ និង​ទីកន្លែង ដែល​បានកំណត់​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​នឹង​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា​ដែលជា​ដូ​ស​ជម្រុញ​ឬ​ស​ទី​៣​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬ​ស៊ី​ណូ​វ៉ា​ក់​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរ មុខ​ទាំង​រដ្ឋ និង​ឯកជនដល់​មន្ត្រីរាជការ​នៅ​ខេត្ត​មន្ត្រី​ជាប់កិច្ចសន្យា កងទ័ព​គ្រួសារ​កងទ័ព នគរបាលនិង​អតីតយុទ្ធជន​នៅ​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យប៉ៃលិន កោះកុង ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់​និង​ខេត្តព្រះវិហារ​រៀបចំ​ចាក់​វ៉ាក់សាំងចាប់ពី​ថ្ងៃទី​០៨​ខែសីហា ឆ្នាំ​២០២១ តទៅ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម