Connect with us

ព័ត៌មានជាតិ

គម្រោងជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

បានផុស

នៅ

ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ជារចនាសម្ពន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត បានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ ហើយរហូតមកដល់ពេលនេះ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំង។ នេះបើតាមការឲ្យដឹងពីនាយដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងនៅរសៀលថ្ងៃច័ន្ទ ទី០៩ ខែសីហា នេះថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងរយៈពេល២ឆ្នាំក្រោយ។

ទាក់ទងការងារជួសជុលនេះ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើងធ្លាប់បានបញ្ជាក់ថា ការងារជួសជុលនេះ បានចាប់ផ្តើមការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ ហើយបានចាប់ផ្តើមអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ព័ន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង ហើយស្របពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ក៏មិនមានភ្ញៀវមកទស្សនាដែរ។

បើតាមលោក ស្រ៊ុន តិច នៅឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹង និងកំពុងតែកំណាយមើលស្ថានភាពខូចខាតជាក់ស្តែង ដើម្បីលើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយ:ពេល២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។ លោកមានប្រសាសន៍ថា រចនាសម្ព័ន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោម ដោយសារថ្មភក់មានប្រតិកម្មខ្លាំងនឹងកម្តៅថ្ងៃ ជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោងបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េច ដើម្បីកុំឱ្យវាច្រោះទៀតបាន។

លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងមិនអាចកំណត់បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរ ដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។ ដូច្នេះមុននឹងយើងធ្វើពីកន្លែងមួយទៅកន្លែងមួយ យើងត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម