Connect with us

ព័ត៌មានជាតិ

​ក្រសួង​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ថ្មី លូក​ចូល​រន្ធ​ច្រមុះ​រាក់ៗ​មានប្រសិទ្ធភាព អាច​​ដឹង​លទ្ធផល​​ភ្លាមៗ

បានផុស

នៅ

​​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ក្រសួង​ត្រៀមបញ្ជា​​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​កូវីដ ១៩ (Rapid) ថ្មី មាន​ប្រភព​មក​ពី​ប្រទេស​ចិន ដែល​ងាយស្រួលប្រើប្រាស់​ អាច​​លូកចូល​រន្ធ​​ច្រមុះ​រាក់ៗមាន​ប្រសិទ្ធភាព​អាចតេស្ត​​ដឹង​លទ្ធផល​ភ្លាមៗ។

ការ​ថ្លែង​នេះ ក្រោយ​ពេល​រដ្ឋមន្រ្តី​លោក ជា វ៉ាន់ដេត បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​ក្រុម​ព័ត៌មាន​តាម​ប្រព័ន្ធ Zoom កាល​ពី​ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័ស​​ថ្មី​ដែល​ក្រសួង​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ ងាយស្រួលប្រើប្រាស់ជាង​មុន​ និងមានគុណភាពខ្ពស់។

លោក ជា វណ្ណដេត បានអះអាងថា ក្រសួង​គ្រោង​បញ្ជា​ទិញ​ចំនួន២លានគ្រឿង និង​លក់ជូន​ដល់​ពលរដ្ឋ​ក្នុង​តម្លៃត្រឹម ២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឧបករណ៍។

កន្លងមក​នេះ​ក្រសួង​ប្រៃសណីយ​ដែល​ទទួល​បាន​ការ​អនុញ្ញតពី​រាជរដ្ឋាភិបាល បាន​នាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ​សម្រាប់ប្រើប្រាស់​តាម​ក្រសួង​ស្ថាប័ន​ ​ក្រុមហ៊ុន ​និង​គ្រឹះស្ថាន​ឯកជន។ ស្ថាប័ន ក្រុមហ៊ុន​ ឬ​ គ្រឹះស្ថាន​ឯកជនជា​​កន្លែង​ដែល​មាន​បុគ្គលិក​ច្រើន​ ស្ថិតនៅ​តំបន់​ដែល​មាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដគឺ​ត្រូវ​បាន​ផ្ដល់​អាទិភាព​ ដោយ​លក់ក្នុងតម្លៃដើម​៣,៧​ដុល្លារ​អាមេរិក ក្នុងមួយឧបករណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម