Connect with us

ព័ត៌មានជាតិ

តិចអត់ដឹង! លក្ខខណ្ឌ២យ៉ាង ដើម្បីអាចចាក់វ៉ាក់សាំងដូសទី៣បាន

បានផុស

នៅ

ខណៈវ៉ាក់សាំងដូសជំរុញកំពុងចាប់ផ្ដើមចាក់ជូនមន្ត្រីជួរមុខជាបណ្ដើរៗ មិនមែនមន្ត្រីទាំងអស់រួមនឹងគ្រួសារអាចចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី៣នេះបានគ្រប់គ្នាឡើយ។

Europe's caution over Oxford vaccine about more than the science |  Coronavirus | The Guardian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនអំពីលក្ខខណ្ឌចំនួន ២ ដើម្បីអាចចាក់វ៉ាក់សាំងដូសទី៣បាន លុះត្រាតែ៖

១. ជាអ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac គ្រប់ទាំងពីរដូសរួចរាល់។

២. មានគម្លាតរយៈពេលចន្លោះពី ៦-៨ ខែ គិតចាប់ពីពេលចាក់ដូសទី១។

ដោយឡែក អ្នកដែលធ្លាប់ចាក់វ៉ាក់សាំង AstraZeneca ពីមុនមក មិនទាន់មានការសម្រេចឱ្យចាក់ដូសទី៣នៅឡើយ ដោយសារពុំទាន់មានការសិក្សាអំពីគម្លាតរវាងវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា និង AstraZeneca របស់អង់គ្លេសនោះទេ។ នេះបើតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១៕

អត្ថបទ៖ សន្យា

ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្អាកការស្នើសុំ ការចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំង Astra Zeneca ដូស​ទី១ និងដូសទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម