Connect with us

ព័ត៌មានជាតិ

គណៈកម្មការផ្សារគីឡូម៉ែត្រលេខ៦ ស្នើអាជីវករបន្តចូលរួមវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែង​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅ​ជំងឺ​កូ​វីដ​-១៩ ជាពិសេសជំងឺបំប្លែ​ង​ថ្មី (DELTA) ពីព្រោះថា ជំងឺ​ដ៏​សាហាវ​មួយ​នេះ កំពុង​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ​ចូល​ទៅដល់​សហគមន៍ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តា​ទាំងនេះហើយ​ ដែល​ធ្វើអោយ​អាជ្ញាធរ​តាម​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បាន​នឹង​កំពុង​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ណែនាំ អប់រំ ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ -១៩ មិនអោយ​ឆ្លង​បន្ត​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​សហគមន៍​បន្តទៀត ។​

បើ​យើង​ក្រឡេក​ទៅ​មើល​នៅឯ​ផ្សារ ឆេ​កូ ឬ ផ្សារគីឡូម៉ែត្រ​លេខ​៦ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ គណៈកម្មការ​គ្រប់គ្រង​ផ្សារ ក៏​កំពុង​មមាញឹកក្នុងការ​ផ្សព្វផ្សាយ ណែនាំ ទៅដល់​បងប្អូន​អាជីវករ ក៏ដូចជាអ្នក​ទៅ​ទិញ​ទំនិញម្ហូបអាហារ ក្នុង​ផ្សារ​ទាំងអស់ សូម​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែ​ផ្សព្វផ្សាយអប់រំណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ មានការ​សំអាត លាងដៃ ជាមួយ​សាប៊ូ ឬជែ​ល អាល់កុល និង​ពាក់​ម៉ាស​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​រក្សា​អោយបាន​នូវ​គម្លាត​សង្គម ១​ម៉ែត្រ​កន្លះ​ឡើងទៅ ។​

ជារឿយៗ​គណៈកម្មការ​ផ្សារ តែងតែ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយណែនាំទៅដល់​អាជីវករ ក៏ដូចជាអ្នក​ទៅ​ទិញ​ទំនិញម្ហូបអាហារ ក្នុង​ផ្សារ​ទាំងអស់ សូម​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ និង ៣​កុំ ព្រម​ទាំង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល តែងតែ​ផ្សព្វផ្សាយ អប់រំណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ត្រូវ​លាងដៃ ជាមួយ​សាប៊ូ ឬជែ​ល អាល់កុល និង​ពាក់​ម៉ាស បន្ថែម​លើ​ការចាក់​វ៉ាក់សាំង ។​

ជំនួយការ​ផ្សារ​គីឡូម៉ែត្រ​លេខ៦ លើកឡើង​បន្តថា នៅតាម​ច្រកចេញ​-​ចូល​នៅក្នុង​បរិវេណ ផ្សារឆេ​កូ ឬ ផ្សារ គីឡូម៉ែត្រ​លេខ​៦ គណៈកម្មការ​គ្រប់គ្រង​ផ្សារ ក៏បាន​រៀបចំ​ដាក់​ម៉ាស៊ីន​វាស់​កម្ដៅ និង​មាន​អាល់កុល​លាងដៃ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ ។ ជាក់ស្តែងបើ​ពិនិត្យមើល​ជា​ប្រចាំ​ឃើញថា បងប្អូន​អាជីវករ ក៏ដូចជា អ្នក​ចូលមក​ទិញ​សម្ភារៈ ចំណីអាហារ ត្រី សាច់ បន្លែ ផ្លែឈើ​ជាដើម … ពួកគាត់ ចូលរួម​ពាក់​ម៉ាស់​ប្រមាណ៩៩​ភាគរយ​ហើយ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម