Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្ន អ្នកជំងីកូវីដ ៣នាក់បានចូលការិយាល័យលក់ នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅការិយាល័យលក់ នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រោះមានអ្នកវិជ្ជមានកូនវីដ១៩ ចំនួន៣នាក់បានចូលទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤និង២៥ ដល់១៦និង៤០ល្ងាច អ្នកជំងឺកូវីដ១៩ (#COVID-19) មានគ្នា ៣នាក់ បានចូលទៅទីតាំងខាងលើនេះ។ ដូច្នេះហើយដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម