Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ​បន្សល់​ទុក​ប្រាសាទ​បុរាណ ២៧ កន្លែង​ ខ្លះ​សល់តែឈ្មោះ ខ្លះ​សង់​លើ​ភ្នំ

បានផុស

នៅ

លោក​ស្រី វ៉ែន វណ្ណា ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​តាកែវ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា នៅ​ទូទាំង​ខេត្ត​តាកែវ​មាន​ប្រាសាទ​បុរាណ​ទាំង​អស់​សរុប​ចំនួន ២៧ ប្រាសាទ តែ​នៅសល់​រូប​រាង​តែ ១៤ ​ក្រៅ​ពី​នោះ​បាក់បែក​ ខ្លះ​សល់​តែ​គ្រឹះ​និង​ឈ្មោះ​ប៉ុណ្ណោះ។

មន្រ្តីគ្រប់គ្រង​ផ្នែក​បេតិកភណ្ឌ​ជាតិ​នៅខេត្តតាកែវ​ លោក​ស្រី វ៉ែន វណ្ណា​បាន​បន្ត​ថា ក្នុង​ចំណោម​ប្រាសាទ​ទាំង​អស់​មាន​ប្រាសាទ​ចំនួន ៤ ដែល​បុព្វបុរស​ខ្មែរ​សាងសង់​នៅ​លើ​ភ្នំ​ មាន​ប្រាសាទ​ភ្នំដា ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​បាយ៉ង់ និង​ប្រាសាទ​ភ្នំ​តាម៉ៅ។

ប្រាសាទបាយ៉ង់នៅស្រុកគីរីវង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​បាន​បន្ត​ថា ប្រាសាទ​ដែល​មាន​រូបរាង​ត្រូវ​បាន​មន្ទីរ​យកចិត្តទុកដាក់​អភិវឌ្ឍ​ជួសជុល​តាម​ដំណាក់​កាល ហើយ​ប្រាសាទ​ដែល​បាក់បែក​សល់​គ្រឹះ​និង​ឈ្មោះ មន្ទីរ​ក៏​បាន​រៀបចំ​ដាក់​ស្លាក​សម្គាល់​ដើម្បី​ភ្ញៀវ​ទេសចរ​ពេល​ទស្សនា​អាច​ស្វែងយល់ និង​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទន្រ្ទាន​ប៉ះពាល់​ដល់​រតនសម្បត្តិ​កេរ្តិ៍​ដំណែល​ទាំង​នោះ​។

ទិដ្ឋភាពលើភ្នំបាយ៉ង់កោ

គួរ​បញ្ជាក់​ថា ប្រាសាទ​ទាំង ២៧ នៅ​ខេត្ត​តាកែវ មាន​ស្រុក​គីរីវង់​ចំនួន ៧ ប្រាសាទ ស្រុក​ទ្រាំង​ចំនួន ៧ ប្រាសាទ ស្រុក​អង្គរ​បុរី ចំនួន ២ ប្រាសាទ ស្រុក​សំរោង​ចំនួន ៥ ប្រាសាទ ស្រុក​បាទីចំនួន ៥ ប្រាសាទ និង​ក្រុង​ដូនកែវ ១ ប្រាសាទ។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​អស់​នោះ ប្រាសាទ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ច្រើន​មាន​ប្រាសាទ​ភ្នំដា និង​ប្រាសាទ​ភ្នំ​ជីសូរ។

នៅ​អត្ថបទ​ក្រោយ​ កម្ពុជា​ថ្មី​នឹង​លម្អិត​ឈ្មោះ​ប្រាសាទ​ទាំង ២៧ រួម​ទាំង​ទីតាំងប្រាសាទ​ទាំងអស់​នោះ​​ដើម្បី​មិត្ត​អ្នក​អាន សិស្ស​និស្សិត​អាច​សិក្សា​ស្វែង​យល់​​ពី​កេរមរតតិ​ដូនតា​នេះ​ ជាពិសេស​អ្នក​តាកែវ​បាន​ស្គាល់សម្បត្តិ​ដូនតា​ក្នុង​ខេត្ត​របស់ខ្លួន​ផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម