Connect with us

ព័ត៌មានជាតិ

ផ្អាកធ្វើចរាចរណ៍​ផ្លូវក្នុងភូមិកំពង់ក្រមួន​រយៈពេល២ ខែ ក្រុមហ៊ុនកំពុងសាងសង់ផ្លូវ

បានផុស

នៅ

រដ្ឋបាលស្រុកពោធិ៍រៀង ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា បានប្រកាសផ្អាកការធ្វើចរាចរលើកកំណាត់ខ្សែផ្លូវ PV3 ត្រង់ចំណុចបឹងផ្ទោល ស្ថិតក្នុងភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង រយៈពេល២ ខែ ចាប់ពីថ្ងៃទី ១២ ខែសីហា ដល់ថ្ងៃទី ១២ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលស្រុកពោធិ៍រៀង បញ្ជាក់ថាមូលហេតុ នៃការផ្អាកចរាចរណ៍ ដើម្បីឱ្យក្រុមឈូសឆាយស្ថាបនាកំណាត់ផ្លូវប្រវែងជិត១ពាន់ម៉ែត្រ (៧១៦) ពីភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង មកភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។

អាជ្ញាធរបញ្ជាក់ថា ស្ថានភាពផ្លូវសព្វថ្ងៃនៅចំណុចនោះ មានការលំបាកទទឹងតូចចង្អៀត ជើងទេខ្ពស់ និងមានរថយន្តធំៗឆ្លងកាត់ច្រើន ដែលជាហេតុមិនអាចធ្វើចរាចរណ៍មួយចំហៀងទៀតបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម